ការលើកតម្កើងយុវជនឈានមុខក្នុងការធ្វើតាម សតិអារម្មណ៌ សីលធម៌ និង រចនាបថលលោកប្រធានហូជីមិញ
(VOVWORLD) -នាយប់ថ្ងៃទី ២២ ខែ ឧសភា នៅរដ្ឋធានីហាណូយ សម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញនៃបណ្តាប្លុកស្ថាប័នមជ្ឈិម បានរៀបចំមហោស្រពលើកតម្កើងតំណាង យុវជនឈានមុខចំនួន ៧០ នាក់ ដែលធ្វើតាម សតិអារម្មណ៌ សីលធម៌ និង រចនាបថលោកប្រធានហូជីមិញ ឆ្នាំ២០១៨។
សម្ព័ន្ធយុវជននៃប្លុកស្ថាប័នមជ្ឈិម លើកតម្កើងយុវជនឈានមុខក្នុងការធ្វើតាម សតិអារម្មណ៌ សីលធម៌ និង រចនាបថលោកប្រធានហូជីមិញ
|
តំណាងទាំងនេះគឺជា មន្ត្រីរដ្ឋការ បុគ្គលិកវ័យក្មេង បញ្ញាវន្ត អ្នកវិទ្យាសាស្ត្រវ័យ ក្មេងដ៏ឆ្នើម រួមទាំង អ្នកគ្រប់គ្រងវ័យក្មេង និស្សិតមានទេពកោសល្យ ដែលធ្វើការ នៅបណ្តាស្ថាប័នសេនាធិការខាងយុទ្ធសាស្តរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិ វៀតណាម និង សម្ព័ន្ធអង្គភាពនយោបាយ-សង្គមមជ្ឈិមទាំងមូល ដែលមាន ស្នាដៃយ៉ាងលេចធ្លោ ក្នុងការរៀនសូត្រ និង ធ្វើតាមសតិអារម្មណ៌ សីលធម៌ និង រចនាបថលោកប្រធានហូជីមិញ។
លេខាគណៈកម្មាធិការបក្សនៃប្លុកបណ្តាស្ថាប័នមជ្ឈិម លោក Son Minh Thang បានឲ្យដឹងថា៖
“ ការទទួលបាននូវកេរិ៍ឈ្មោះដ៏ថ្លៃថ្លានេះ ព្រមទាំង ទទួលបាននូវការគោរពនិង សេចក្តីស្រឡាញ់គឺពិតជាពិបាកមែនទែន ក៏ប៉ុន្តែ ដើម្បីរក្សាឲ្យបានសេចក្តីទាំង ឡាយដែលពោលដូចខាងលើនេះក៏ពិបាកជាច្រើនដងថែមទៀតដែរ។ លោក ប្រធានហូជីមិញធ្លាប់បានទូន្មានប្រដៅថា៖ ”គំរូល្អមួយមានតម្លៃដ៏ថ្លៃថ្លាជាងបទ សុន្ទរកថាឃោសនារាប់រយដង”។ ហេតុដូច្នេះ ហើយ តំណាំងទាំងអស់ គប្បីពង្រឹងនិងពង្រីកនូវលទ្ធផល និង ស្នាដៃ ដែល សម្រេចបាន រួមទាំង ហាត់ពត់លត់ដំ បំប៉ន់ស្មារតីពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឲ្យបានសមស្របនឹង សមាជិកយុវជនឈានដ៏ឆ្នើម និង តំណាងឈានមុខរបស់ យុវជនវ័យក្មេងក្នុង ប្លុកនៅបណ្តាស្ថាប័នសេនាធិការខាងយុទ្ធសាស្ត្របស់បក្ស រដ្ឋ រណសិរ្សមាតុ ភូមិវៀតណាម និង សម្ព័ន្ធនយោបាយ-សង្គមមជ្ឈិមផងដែរ៕”រ