ការលក់រាយ online នៅវៀតណាមមានការកំណើនយ៉ាងខ្លាំង
(VOVWORLD) - វៀតណាមត្រូវបានវាយតំលៃជាទីផ្សារលក់រាយ online មានសក្តានុភាពកំណើនខ្លាំងក្លាបំផុតក្នុងតំបន់អាស៊ី-អាគ្នេយ៍។
ការលក់រាយ online នៅវៀតណាមមានការកំណើនយ៉ាងខ្លាំង |
(VOVworld) - វៀតណាមត្រូវបានវាយតំលៃជាទីផ្សារលក់រាយ online មានសក្តានុភាពកំណើនខ្លាំងក្លាបំផុតក្នុងតំបន់អាស៊ី-អាគ្នេយ៍។ ការអភិវឌ្ឍន៍ យ៉ាងខ្លាំងរបស់ពាណិជ្ជកម្មអេឡេត្រូនិកទាមទាមិនត្រឹមតែសហគ្រាសប៉ុណ្ណោះទេបណ្ដាយន្តការគោលនយោបាយគ្រប់គ្រងក៏ត្រូវផ្លាស់ប្តូរដើម្បីក្តាប់ជាប់និន្នាការទៀតផង។ នេះគឺជាការបញ្ជាក់ដែលត្រូវបាននាំចេញនៅវេទិកា «និន្នាការប្រើប្រាស់នៅវៀតណាមឆ្នាំ ២០១៧» ដែលបានប្រព្រឹត្តទៅនៅទីក្រុងហាណូយនាថ្ងៃទី ២៥ ឧសភា។ បណ្ដាអ្នកជំនាញការក៏បានចាត់ទុកទៀតថា៖ ការអភិវឌ្ឍន៍ដ៏ទូលំទូលាយនៃបណ្ដាញអ៊ីនធឺណែត 3G និង 4G រួមជាមួយឧបករណ៍ចល័តនឹងបង្កើតកំលាំងចលករថែមទៀតសំរាប់ផ្នែកលក់រាយ online នាពេលខាងមុខ។ សាស្ត្រចារ្យរង បណ្ឌិត Nguyen Van Nam ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រពាណិជ្ជ សញ្ញានិងការប្រកួតប្រជែងវៀតណាម បានចាត់ទុកថា៖
«តម្រូវការរបស់អ្នកប្រើប្រាស់ប្រែប្រួល ដោយហេតុនេះ កាយវិការប្រើប្រាស់ ក៏ត្រូវបានផ្លាស់ប្តូរ ផងដែរ។ ប្រការនេះបង្កើតឡើងរបត់ធំលើការអភិវឌ្ឍន៍ទីផ្សារ ។ សហគ្រាសវៀតណាមដែលមានគោលបំណងអភិវឌ្ឍន៍គប្បីក្តាប់ជាប់និន្នាការ របស់អ្នកប្រើប្រាស់ ព្រមទាំង ផ្លាស់ប្តូររបៀបលក់ ទំនិញនិងការគ្រប់គ្រងប្រកបដោយទំនើប៕»