ការលេចធ្លាយ “សំណុំឯកសារប៉ាណាម៉ា”៖ម៉ិកស៊ិកបើកទូលាយស៊ើបអង្កេតការគេចពន្ធ
|
ស្ថាប័នរដ្ឋាករម៉ិកស៊ិក (SAT) (រូបថតៈ puntofinal) |
(VOVworld)- អាជ្ញាធរម៉ិកស៊ិកកំពុងបើកទូលាយស៊ើបអង្កេតការគេចពន្ធរបស់
បុគ្គលដែល មានឈ្មោះនៅក្នុងបញ្ជីរ “សំណុំឯកសារប៉ាណាម៉ា” និងសំណូមពរឲ្យ
ធនាគារផ្តល់ឈ្មោះ របស់អតិថិជនដែលមានទំនាក់ទំនងទៅនឹង “ឋានសួគ៌គេចពន្ធ”
នេះ។ ស្ថាប័នរដ្ឋាករម៉ិកស៊ិក (SAT) បានឲ្យដឹងថា ធនាគាទាំងអស់នេះ នឹងត្រូវផ្តល់
ព័ត៌មានទាក់ទិនក្នុងរយៈពេល១៥ថ្ងៃហើយ បើមិនប្រតិបត្តិតាមនោះ នឹងត្រូវប្រ
ឈមមុខជាមួយបទដាក់ទណ្ឌកម្មនិងត្រូវបិទទ្វារជា បណ្តោះអាសន្នដែរ។
តាមព័ត៌មានទើបនឹងបានប្រកាសមុននេះ ពលរដ្ឋម៉ិកស៊ិកចំនួន២៨៩នាក់មាន
ឈ្មោះ ក្នុង “សំណុំឯកសារប៉ាណាម៉ា” ក្នុងនោះមានទាំងអ្នកនយោបាយ អាជីវករនិង
សិល្បៈករ ផងដែរ៕