ការលិចនាវាដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មួយទៀតនៅសមុទ្រមេឌីទែរ៉ាណេ
|
ការលិចនាវាដឹកជញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់មួយទៀតនៅសមុទ្រមេឌីទែរ៉ាណេ (Image: VNA) |
(VOVworld) – នាថ្ងៃទី ៩ កក្កដា ការលិចនាវាដឹកជញ្ជូនជនអន្តោប្រវេសន៍ មួយទៀតបានកើតមានឡើងនៅសមុទ្រមេឌីទែរ៉ាណេ ក្នុងកាលៈទេសៈ អឺរ៉ុប មិនទាន់គ្មានដំណោះស្រាយណាមួយសំរាប់វិបត្តិនេះនៅឡើយ។ តាមកំលាំង ការពារឆ្នេរសមុទ្រអ៊ីតាលីបានឲ្យដឹងថា៖ មនុស្សចំនួន ១០ នាក់ត្រូវស្លាប់ក្នុង
ការលិចនាវានេះ។ នាថ្ងៃដដែល កំលាំងការពារឆ្នេរសមុទ្រអ៊ីតាលីបានដំណើរ
ការ យុទ្ធនាការជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ៥ រយនាក់។ នៅសម័យ
ប្រជុំ មួយនៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ៩ កក្កដា បណ្ដារដ្ឋមន្ត្រីក្រសួង មហាផ្ទៃសហភាពអឺរ៉ុបមិនទទួលបានកិច្ចព្រមព្រៀងអំពីការបែងចែកជន
អន្តោប្រវេសន៍ខុសច្បាប់ចំនួន ៦ ម៉ឺននាក់នៅឡើយទេ សំដៅចែករំលែក
ការលំបាកជាមួយអ៊ីតាលីនិងក្រិក៕