ការវិនិយោគទុនបរទេសជិត ១៦,៨ ពាន់លានដុល្លារអាមេរិកបានវិនិយោគចូលវៀតណាមក្នុងរយៈពេល ៨ ខែ

(VOVWORLD) - នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគ) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែសីហា ដើមទុនសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងបញ្ចូលមូលធនទិញភាគហ៊ុន ទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេសនៅវៀតណាម សម្រេចបានបានជិត ១៦,៨ពាន់លានដុល្លារអាមេរិក។

ក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំង ២១ អ្នកវិនិយោគបរទេសបានវិនិយោគក្នុងវិស័យចំនួន ១៨។ ក្នុងនោះ ផ្នែកកែច្នៃ និងផលិតបន្តនាំមុខដោយការវិនិយោគសរុបជាង ១០,៧ ពាន់លានដុល្លារ; អាជីវកម្មអចលនទ្រព្យជាប់ចំណាត់ថ្នាក់ទីពីរ; បន្តបន្ទាប់គឺផ្នែក សកម្មភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយ។

បើនិយាយពីចំនួនគម្រោងថ្មី ក្រុមផ្នែគ៖ លក់ដុំ និងរាយ ឧស្សាហកម្មកែច្នៃ និងផលិតកម្ម និងសកម្មភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានទាក់ទាញគម្រោងច្រើនបំផុត។

បច្ចុប្បន្ន មានប្រទេស និងដែនដីចំនួន ៩៤ ដែលកំពុងវិនិយោគនៅវៀតណាមក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២។ ដែលក្នុងនោះ សិង្ហបុរីនាំមុខគេជាមួយនឹងទុនវិនិយោគសរុបជាង ៤,៥៣ ពាន់លានដុល្លារ។ ប្រទេសកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់ទីពីរ; ជប៉ុនជាប់ចំណាត់ថ្នាក់លេខ៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ