ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍ខ្លាំងក្លា
|
ការវិនិយោគនិងពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងអាមេរិកបានអភិវឌ្ឍន៍ខ្លាំងក្លា |
(VOV)_នារសៀលថ្ងៃទី២៥សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មនៃ
ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ាន (US-ABC) ដឹកនាំដោយលោក A.Phen-men
ប្រធាននិងជានាយកប្រតិបត្តិ US-ABC។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ វៀតណាមនិងអាមេរិកទទួលបានជំហាន
លោតផ្លោះជាច្រើន ក្នុងទំនាក់ទំនងសហប្រតិបត្តិការ ក្នុងរយៈពេល១០ឆ្នាំកន្លងទៅ ពិសេសគឺវិនិយោគ ពាណិជ្ជកម្មកំពុងអភិវឌ្ឍន៍ខ្លាំងក្លា។ វៀតណាមវាយតំលៃខ្ពស់
ចំពោះសកម្មភាពជួយឧបត្ថម្ភ សហប្រតិបត្តិការរបស់សហគមន៍អង្គភាពអាជីវកម្មអាមេរិក ចំពោះសហគមន៍អង្គភាពអាជីវកម្មវៀតណាម។ដោយស្មារតីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោលបំណងថា៖ US-ABC បន្តជួយឧបត្ថម្ភ
សហគមន៍អង្គភាពអាជីវកម្មវៀតណាម លើកកំពស់កម្លាំងប្រកួតប្រជែងធ្វើសកម្ម
ភាពប្រកបដោយប្រសិទ្ធិភាពក៏ដូចជាផ្តល់មតិ ជួយរដ្ឋាភិបាលវៀតណាម ក្នុងដំណើ
ការបញ្ជាណែនាំ អភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងជំនួបនេះ អង្គភាពអាជីវកម្មអាមេរិកជាច្រើន បានវាយតំលៃខ្ពស់បរិ
យាកាសវិនិយោគនៅវៀតណាម ហើយបង្ហាញនូវការប្តេជ្ញាចិត្តវិនិយោគ បើកទូលាយ
សកម្មភាពនៅវៀតណាម ក្លាយទៅជាដៃគូទំនុកទុកចិត្តរបស់វៀតណាម ក្នុងដំណើការ
អភិវឌ្ឍន៍៕