ការវិនិយោគសម្រាប់តំបន់ជនរួមជាតិភាគតិចនិងតំបន់ព្រៃភ្នំគឺជាការវិនិយោគសម្រាប់ការអភិវឌ្ឍប្រទេសជាតិ
(VOVWORLD) - នេះជាកម្មវិធីដែលមានអត្ថន័យជាក់ស្ដែងនិងមាន តម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។
ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn) |
នារសៀលថ្ងៃទី១២ មិថុនា នៅក្នុងក្របខ័ណ្ឌសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាមបានពិភាក្សាអំពីកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ ២០២១-២០៣០។ នេះជាកម្មវិធីដែលមានអត្ថន័យជាក់ស្ដែងនិងមាន តម្លៃមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ក្នុងបំណងលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាជននៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ។
បណ្ដាសមាជិកសមាជិកាសភាបានចាត់ទុកថា ការចេញផ្សាយកម្មវិធី គោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០នឹងបង្រួញគម្លាតអភិវឌ្ឍរវាង តំបន់នានាក្នុងប្រទេស។ សមាជិកសភា To Van Tam នៅខេត្ត Kon Tum បានលើកសំណើថា៖
“ខ្ញុំគិតថា ត្រូវផ្ដោតទៅលើការដោះស្រាយបញ្ហាសំខាន់ចំនួន៣ដើម្បី នាំតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំឲ្យរួចផុតពីភាពក្រីក្រ។ នោះគឺដោះ ស្រាយបញ្ហាអំពីដីផលិតកម្មឲ្យបានពិតប្រាកដ។ មានន័យថា មិនត្រឹមតែមាន ផ្ទៃដីគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវធានាឲ្យដីមានគ្រប់លក្ខណៈដើម្បី អាចធ្វើផលិតកម្មបានទៀតផង។ ទីពីរគឺ ផ្ដោតទៅលើការធ្វើផលិតកម្មប្រកប ដោយប្រសិទ្ធភាពដើម្បីទទួលផលពីប្រសិទ្ធភាពនោះ។ មានន័យថា អនុវត្ត បច្ចេកទេសវប្បកម្មដ៏ជឿន លឿន ហើយតភ្ជាប់ជាមួយទីផ្សារប្រើប្រាស់ ដើម្បីជួយឲ្យជនរួមជាតិភាគតិចចូលរួមក្នុងខ្សែសង្វាក់តម្លៃ។ ទីបីគឺបណ្ដាក់ ទុននិងចាត់វិធានការជួយឲ្យពួកគេទទួលផលពីព្រៃឈើ។ ត្រូវតែរស់នៅ រួចផុតពីភាពក្រីក្រ និងឈានឡើងពីអត្ថប្រយោជន៍របស់ព្រៃ”។
គួរបញ្ជាក់ថា កម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ តំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំដំណាក់កាលឆ្នាំ២០២១-២០៣០មាន ដើមទុនវិនិយោគសរុបប្រមាណ១១,៧ពាន់លានដុល្លាអាមេរិក៕