ការវាយតម្លៃសុវត្ថិភាពទឹកសមុទ្រ ក្រោយពីជប៉ុន​បង្ហូទឹក​សំណល់​ចេញពី​រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima

(VOVWORLD) - លោកអនុរដ្ឋមន្ត្រី Park Sung-hoon ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់រកឃើញវិទ្យុសកម្មណាមួយក្នុងគ្រឿងសមុទ្រក្នុងប្រទេស ឬគ្រឿងសមុទ្រនាំចូលឡើយ។
ការវាយតម្លៃសុវត្ថិភាពទឹកសមុទ្រ ក្រោយពីជប៉ុន​បង្ហូទឹក​សំណល់​ចេញពី​រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi នៅខេត្ត Fukushima ភាគឦសានប្រទេសជប៉ុន។ រូបថត៖ ក្យូដូ/VNA

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាថ្ងៃទី ២៩ សីហា នៅទីក្រុងសេអ៊ូល អនុរដ្ឋមន្ត្រីក្រសួងមហាសមុទ្រ និងនេសាទរបស់កូរ៉េខាងត្បូងលោក Park Sung-hoon បានអះអាងថា លទ្ធផលនៃការធ្វើតេស្តសំណាកទឹកនៅតាមទីតាំងប្រមាណ ៣០ កន្លែង ក្នុងដែនទឹករបស់កូរ៉េខាងត្បូង និងដែនសមុទ្រអន្តរជាតិនៅជុំវិញបានបង្ហាញថា សំណាកទឹកទាំងអស់បានឆ្លើយតបនឹងស្តង់ដារសុវត្ថិភាព។ នេះគឺជាលទ្ធផលនៃសកម្មភាពត្រួតពិនិត្យជាបន្ទាន់អំពីកម្រិតវិទ្យុសកម្មដែលត្រូវបានភាគីកូរ៉េខាងត្បូងអនុវត្តន៍ចាប់ពីថ្ងៃទី ២៤ សីហា ក្រោយពីពេលជប៉ុនបានចាប់ផ្តើមបង្ហូទឹកសំណល់វិទ្យុសកម្មដែលត្រូវបានចម្រោះចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima លេខ ១ ទៅកាន់សមុទ្រ។ លោកអនុរដ្ឋមន្ត្រី Park Sung-hoon ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ កូរ៉េខាងត្បូងមិនទាន់រកឃើញវិទ្យុសកម្មណាមួយក្នុងគ្រឿងសមុទ្រក្នុងប្រទេស ឬគ្រឿងសមុទ្រនាំចូលឡើយ។

ពាក់ព័ន្ធនឹងគុណភាពទឹកសមុទ្រក្រោយពីការបង្ហូរទឹកសំណល់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ីលោក Stepan Kalmykov បាននិយាយថា សកម្មភាពនេះមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វមានជីវិត ដោយទឹកសំណល់ចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ហើយមុននឹងត្រូវបានបង្ហូរទៅមហាសមុទ្រគឺ ត្រូវបានចម្រោះហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ