ការវាយប្រហារគ្រាប់បែកលើរថយន្តតម្រង់ទៅលើអាគារដ្ឋសភាលីប៉ី
|
ការវាយប្រហារគ្រាប់បែកលើរថយន្តតម្រង់ទៅលើអាគារដ្ឋសភាលីប៉ី (vietnamplus.vn) |
Vovworld-អ្នកនាំពាក្យនៃរដ្ឋសភាលីប៉ីលោក Farraj Hashem នាថ្ងៃទី៣០ធ្នូបាន
ឲ្យដឹងថា ជនវាយប្រហារដោយគ្រាប់បែកអដ្ឋឃាតបានឲ្យផ្ទុះរថយន្តមួយនៅជិត
សណ្ឋាគារ Dar Al Salam កន្លែងរដ្ឋសភាដែលត្រូវបានអន្តរជាតិទទួលស្គាល់នៃ
ប្រទេសនេះកំពុងប្រជុំនៅភាគខាងកើត Tobruk ដែលធ្វើឲ្យសមាជិកសភា៣នាក់
រងរបួស។ នេះជាការវាយប្រហារធំបំផុតតម្រង់ទៅលើសមាជិកសភាគិតតាំងពី
ពេលគេប្តូរទីស្ដីការទៅ Tobruk ប៉ុន្តែអ្នកនិតិបញ្ញត្តិនៅតែសន្យានឹងបន្តសកម្មភាព
ដើម្បីការពារប្រទេសជាតិចំពោះសកម្មភាពភេរវកម្ម៕