ការវាយប្រហារគ្រាប់បែកអត្តឃាតនៅកាម៉េរូនិងអ៊ីរ៉ាក់បណ្តាលឱ្យអ្នកស្លាប់និងរងរបួសជាច្រើន

(VOVworld)-នាថ្ងៃទី២៥កក្កដាយ៉ាងហោចណាស់មានមនុស្សចំនួន១៩នាក់ត្រូវ ស្លាប់និង៦២នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត
នៅទីរួមស្រុក Marouna ភាគខាងជើងប្រទេសការម៉េរូ។ តាមប្រជាជនតំបន់ថា មានស្ត្រីមួយនាក់បានវាយប្រហារទៅលើហាងមួយ នៅតំបន់ Pont Vert នៅ
Marouna ហើយបានឲ្យផ្ទុះគ្រាប់បែកដែលភ្ជាប់លើខ្លួន។ សាក្សីនៅទីនេះបានឲ្យ
ដឹងថា ចំនួនអ្នកស្លាប់អាចឡើងដល់​៣០នាក់ ដោយសារហាង១នេះគឹមានភ្ញៀវ
ច្រើនណាស់។ ភ្នាក់ងារយោធា និងសុខភិបាល បានមានវត្តមាននៅកន្លែងកើត
ហេតុភ្លាមមួយរំពេច។ នាបច្ចុប្បន្ន មិនទាន់មានអង្គការណាមួយទទួលស្គាល់ថា​ឈរនៅខាងក្រោយរឿងហេតុពោលខាងលើសោះ។

        ក្នុងថ្ងៃដដែល​ តាមប្រភពព័ត៌មានពីប៉ូលីសនិងមជ្ឈដ្ឋានមន្ត្រីនៅអ៊ីរ៉ាក់ បាន
ឲ្យដឹងថា បានកើតមានឡើងការវាយប្រហារគ្រាប់បែកចំនួន២ នៅអាងហែលទឹក
មួយនៅទីរួមស្រុក Tuz Khurmatu មានចំងាយពីទីក្រុង​ Baghdad ប្រមាណ ១៧៥
គីឡូម៉ែត្រប៉ែកខាងជើង បណ្តាលឲ្យមនុស្សចំនួន១២នាក់ត្រូវសស្លាប់និង ៤៥នាក់ផ្សេងទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ