ការវាយប្រហារដោយ UAV បណ្តាលឲ្យទាហានអាមេរិកស្លាប់ និងរងរបួសជាច្រើននាក់នៅមជ្ឈិមបូព៌ា
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ២៨ ខែមករា បានឲ្យដឹងថា ទាហានអាមេរិក ៣ នាក់បានស្លាប់ និង ២៥ នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន ទៅលើកងកម្លាំងអាមេរិកដែលកំពុងឈរជើងនៅក្នុងភូមិភាគឦសានប្រទេសហ្ស៊កដានី នៅជិតព្រំដែនជាមួយប្រទេសស៊ីរី។
ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសថា សហរដ្ឋអាមេរិកនឹងបន្តអនុវត្ត "ការប្តេជ្ញាក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម" ហើយនឹងបង្ខំឲ្យមុខសញ្ញាជាប់ពាក់ព័ន្ធទាំងអស់ "ទទួលខុសត្រូវនៅពេលវេលា និងតាមរបៀប" ដែលសម្រេចដោយទីក្រុងវ៉ាស៊ីនតោន។
ទាហានអាមេរិកនៅមជ្ឈិមបូព៌ា។ រូបថត៖ AFP/TTXVN |
យន្តហោះ UAV បានវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅព្រឹកថ្ងៃទី២៨ មករា បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើននាក់។ នាថ្ងៃដដែល ក្រុម “ចលនាតស៊ូឥស្លាមនៅអ៊ីរ៉ាក់” បានប្រកាសថា ខ្លួនបានប្រើប្រាស់ UAV វាយប្រហារលើទីតាំងចំនួន ៣របស់កងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី ក្នុងនោះមានមូលដ្ឋានទ័ពចំនួន ២ នៅជិតទីប្រសព្វព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ាក់ ប្រទេសស៊ីរី និងហ្សកដានី។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់ដឹងច្បាស់ថា តើក្រុមនេះមានសំដៅទៅលើការវាយប្រហារដែលបានសម្លាប់ទាហានអាមេរិកបីនាក់ឬយ៉ាងណានោះទេ៕