ការវាយប្រហារដោយគ្រាប់បែកជាច្រើនបានកើនឡើងនៅអ៊ីរ៉ាក់

(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ១៥ នាក់​ ត្រូវស្លាប់​ក្នុងបណ្ដាការវាយ ប្រហារដោយគ្រាប់បែក ដែលបានកើតឡើង នាថ្ងៃទី​១ ឧសភា នៅអ៊ីរ៉ាក់ ក្នុងកា
លៈទេសៈ រលកអំពើហឹង្សានៅប្រទេសនេះកើនឡើងយ៉ាងខ្លាំង​ដែលអាច នាំទៅ
ដល់ជំលោះទ្រង់ទ្រាយធំរវាងបណ្ដាភាគី។ តាមកំលាំងប៉ូលីស្តអ៊ីរ៉ាក់ឲ្យដឹងថា៖
មនុស្សចំនួន ៦ នាក់ត្រូវស្លាប់ក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកតម្រង់
ទៅលើជនឥស្លាម Sunni នៅទីក្រុង Fallujah (ភាគខាងលិចអ៊ីរ៉ាក់)។ ក្នុងពេលនោះ ការវាយប្រហារដោយគ្រាប់បែកមួយទៀតបានកើតឡើងធ្វើឲ្យ ប៉ូលីស្តចំនួន ៤
នាក់បាត់បង់ជីវិត នៅទីក្រុង Baiji ភាគខាងជើងប្រទេសនេះ។ នាថ្ងៃដ៏ដែល ជន
ស៊ីវិលចំនួន ៣ នាក់​ ត្រូវស្លាប់និង ១៤ នាក់ទៀត រងរបួស ក្នុងការវាយប្រហារ
ដោយគ្រាប់បែក ដែលបានកើតឡើងនៅទីក្រុង Baghdad ។ នាថ្ងៃទី ៣០ មេសា
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានសម្តែងនូវការព្រួយបារម្មហ៍
ដ៏ជ្រាលជ្រៅចំពោះស្ថានភាពអំពើហឹង្សាដែលបានកើនឡើងនៅអ៊ីរ៉ាក់។ ទន្ទឹម
នឹងនោះ លោក Ban Ki-moon ក៏បានអំពាវនាវឲ្យបណ្ដាថ្នាក់ដឹកនាំអ៊ីរ៉ាក់
សហការនិងចួលរួមជួបសន្ទនាមានចរិតលក្ខណៈស្ថាបនាដើម្បីឆ្លងកាត់វិបត្តិ
នយោបាយនៅប្រទេសនេះ៕

ការវាយប្រហារដោយគ្រាប់បែកជាច្រើនបានកើនឡើងនៅអ៊ីរ៉ាក់ - ảnh 1
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានសម្តែងនូវការព្រួយបារម្មហ៍ដ៏
ជ្រាលជ្រៅចំពោះស្ថានភាពអំពើហឹង្សាដែលបានកើនឡើងនៅអ៊ីរ៉ាក់។​( ((
(Image: Vietnamplus+)


ប្រតិកម្មទៅវិញ

ផ្សេងៗ