ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុង Baghdad ធ្វើឲ្យ មនុស្សចំនួន ៥០ ត្រូវស្លាប់និងរងរបួស
|
ការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់នៅទីក្រុង Baghdad ធ្វើឲ្យ មនុស្សចំនួន ៥០ ត្រូវស្លាប់និងរងរបួស (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៣ មេសា ប៉ូលីសអ៊ីរ៉ាក់បានឲ្យដឹងថា៖ បានកើតមាន
ឡើងការវាយប្រហារដោយគ្រាប់បែកចំនួន ២ តម្រង់ទៅលើកំលាំងសន្តិសុខ
នៅទីក្រុង Baghdad ដែលធ្វើឲ្យមនុស្សយ៉ាងហោចណាស់ចំនួន ១២ នាក់ត្រូវ
ស្លាប់និង ៣៩ នាក់ទៀតរងរបួស។ ការវាយប្រហារដោយគ្រាប់បែកទី ១ បាន
កើតមានឡើងនៅប៉ូស្តត្រួតពិនិត្យសន្តិសុខមួយនៅខ័ណ្ឌ al Husseiniya ប៉ែក
ខាងជើងទីក្រុង ដែលធ្វើឲ្យមនុស្សចំនួន ៩ នាក់ត្រូវស្លាប់និង ២៨ នាក់ ទៀត
រងរបួស។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលថា៖រៀបចំការវាយ
ប្រហារនេះ។ ការវាយប្រហារទី ២ តម្រង់ទៅលើក្រុមរថយន្តនៅតំបន់ Arab
al Jabour ប៉ែកខាងត្បូងទីក្រុង Baghdad ដែលធ្វើឲ្យមនុស្សចំនួន ៣ នាក់ត្រូវ
ស្លាប់ និង ១១ នាក់រងរបួស។ ប៉ុន្តែ គ្មានអង្គការណាមួយទទួលខុសត្រូវឈរ
នៅខាង ក្រោយរឿងហេតុនេះនៅឡើយ៕