ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមនៅព្រលានយន្តហោះទួរគី

ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមនៅព្រលានយន្តហោះទួរគី  - ảnh 1
ការវាយប្រហារដោយគ្រាប់បែកដ៏បង្ហូរឈាមនៅព្រលានយន្តហោះទួរគី (Image: VNA)


(VOVworld) – មនុស្សយ៉ាងហោចណាស់ចំនួន ៣៦ នាក់ត្រូវស្លាប់និង ១៥០
នាក់ទៀត រងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតជាបន្តបន្ទាប់
ចំនួន ៣ លើលតម្រង់ ទៅលើ ព្រលានយន្តហោះ Ataruk នៅទីក្រុង Istanbul
ដែលបានកើតមានឡើងនាថ្ងៃទី ២៨ មិថុនា។ នាបច្ចុប្បន្ន ចំនួនជនរងគ្រោះ
កំពុងកើនឡើង។ នាព្រឹកថ្ងៃទី ២៩ មិថុនា នាយករដ្ឋមន្ត្រីទួរគី លោក Binali
 Yildrim បានឲ្យដឹងថា៖ មានសញ្ញាសរឲ្យឃើញថា អង្គការរដ្ឋឥស្លាមស្វ័យប្រកាស
(IS) ខ្ញូរឈរនៅពីក្រោយការវាយប្រហារដោយគ្រាប់បែក អត្តឃាតទាំងនេះ។
 នាថ្ងៃ​ដដែល អគ្គលេខាធិការ អ​.ស.ប. លោក Ban Ki Moon បានអំពាវនាវ
ឲ្យកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងលិទ្ធភេរវកម្ម ព្រមទាំង
ថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារ ភេរវកម្មពោលខាងលើ ទៀតផង៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ