ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សចំនួន ៦៩ នាក់ត្រូវស្លាប់នៅអ៊ីរ៉ាក់


ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សចំនួន ៦៩ នាក់ត្រូវស្លាប់នៅអ៊ីរ៉ាក់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សចំនួន ៦៩ នាក់ត្រូវស្លាប់នៅអ៊ីរ៉ាក់ (Image: VNA)

(VOVworld) – នាថ្ងៃទី ១៧ ឧសភា រដ្ឋធានី Baghdad របស់អ៊ីរ៉ាក់បានប្រព្រឹត្តទៅ
ថ្ងៃដ៏បង្ហូរ ឈាមក្នុងពេលដែលមនុស្សយ៉ាងហោចណាស់ចំនួន ៦៩ នាក់ត្រូវស្លាប់
និងជាង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកដែលបាន
កើតមានឡើងជាបន្តបន្ទាប់។ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)  បានទទួល
ខុសត្រូវដំណើរការការវាយប្រហារមួយក្នុង ចំណោមការវាយប្រហារចំនួន ៣​ នេះ។
 ការវាយប្រហារដោយគ្រាប់បែកទាំងបីពោលខាង លើបានកើតមានឡើងក្នុង
កាលៈទេសៈនាយកដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Haider al Abadi កំពុង​ខិតខំប្រឹងប្រែង
ប្រឆាំងនឹងអំពើពុករលួយលើឆាកនយោបាយ។ លោកបានព្រមានថា៖ ភាពទល់
ច្រកខាងនយោបាយដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែង អាចជះឥទ្ធិពល
ដល់ សមិទ្ធិផលស្តួចស្តើងនៃការប្រយុទ្ធប្រឆាំងនឹង IS នៅប្រទេសនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ