ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សជាច្រើនត្រូវស្លាប់នៅប៉ាគីស្ថាន

(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ៥ នាក់ត្រូវស្លាប់ និង ៨៣ នាក់រងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែក ដែលតម្រងទៅលើជនឥស្លាម  Shiite ក្នុងពិធី
បុណ្យឥស្លាម Murraham នៅទីក្រុង Dera Ismail Khan ភាគពាយ័ព្យប៉ាគីស្ថាននាព្រឹក
ថ្ងៃទី ២៥ វិច្ឆិកា។ អ្នកនាំពាក្យរបស់កងកំលាំង Taliban នៅប៉ាគីស្ថានទទួលស្គាល់ថា
បានដំណើរការវាយប្រហារនេះ ហើយព្រមានថា​​​៖​ នឹងដំណើរការវាយប្រហារជាច្រើន
ផ្សេងទៀត។ ចាប់តាំងពីដើមរដូវនៃពិធីបុណ្យ Murraham ការវាយប្រហារតម្រងទៅ
លើជន Shiite មានយ៉ាងតិចបំផុតចំនួន ៦ លើកបានកើតមានឡើង និងធ្វើឲ្យមនុស្ស
ចំនួន ៤៣​ នាក់ត្រូវស្លាប់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ