|
ការវាយប្រហារដោយគ្រាប់បែកធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់នៅអាប់ហ្គានីស្ថាន (Image: VNA) |
(VOVworld) – មជ្ឈដ្ឋានមន្ត្រីអាប់ហ្គានីស្ថាន នាថ្ងៃទី ១១ មេសា បានឲ្យដឹងថា៖
ការវាយប្រហារអត្តឃាតដោយគ្រាប់បែកទៅលើរថយន្តដឹកជញ្ជូនទាហានថ្មីនៃ
កងទ័ពប្រទេសនេះបានកើតមានឡើងនៅទីក្រុង Jalalabad ខេត្ត Nangarhar ភាគ
ខាងជើងអាប់ហ្គានីស្ថាន ដែលធ្វើឲ្យមនុស្សចំនួន ១២ នាក់ត្រូវស្លាប់និង ៣៨
នាក់រងរបួស។ អ្នកនាំពាក្យខេត្ត Nangarhar លោក Ataullah Khogyani បានទទួល
ស្គាល់ព័ត៌មានពោលខាងលើ។ ក្នុងពេលនោះ ក្រសួងការពារជាតិអាប់ ហ្គានី
ស្ថានបានអះអាងថា៖ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅរដ្ឋធានី Kabul។
នាបច្ចុប្បន្ន គ្មានអង្គការជ្រុលនិយមណាមួយទទួលស្គាល់ឈរនៅខាងក្រោយ
រឿងហេតុពោលខាងលើទេ។ ការវាយប្រហារនេះកើតមានឡើងបន្ទាប់ពី
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក John Kerry បានទៅបំពេញទស្សន
កិច្ចចៃដន្យនៅ Kabul សំដៅអះអាងនូវការគាំទ្រចំពោះរដ្ឋអំណាចសាមគ្គីជាតិ
របស់អាប់ហ្គានីស្ថាន ហើយដាស់តឿនតាលីបង់ចាប់ផ្តើមការចរចារឡើវិញ៕