ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Bogota កូឡុំប៊ី ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស

(VOVWORLD) - ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានជូនដំណឹង ថា៖ មនុស្សចំនួន ៣ នាក់ត្រូវស្លាប់និង ៩ នាក់ទៀតររងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកដែលបានកើតមានឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម  Centro Andino នៅរដ្ឋធានី Bogota នាព្រឹកថ្ងៃទី ១៨ មិថុនា (តាមម៉ោងវៀតណាម)។ 
ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Bogota កូឡុំប៊ី ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស - ảnh 1 ការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានី Bogota កូឡុំប៊ី ធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់និងរងរបួស

(VOVworld) – ប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos បានជូនដំណឹង ថា៖ មនុស្សចំនួន ៣ នាក់ត្រូវស្លាប់និង ៩ នាក់ទៀតររងរបួសក្នុងការវាយប្រហារ ដោយគ្រាប់បែកដែលបានកើតមានឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម  Centro Andino នៅរដ្ឋធានី Bogota នាព្រឹកថ្ងៃទី ១៨ មិថុនា (តាមម៉ោងវៀតណាម)។ ប្រធានាធិបតីកូឡុំប៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាការវាយប្រហារពោលខាងលើ ព្រមទាំង បញ្ជាឲ្យនាយកប៉ូលីស លោក Jorge Nieto ធ្វើការស៊ើបអង្គេតរឿង ហេតុនេះ។ ក្រុមកងទ័ពរំដោះជាតិកូឡុំប៊ី (ELN) ក៏បានថ្កោលទោសការវាយប្រ ហារនេះ ផងដែរ ហើយអំពាវនាវឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្គេតនិងចាប់ខ្លួនមេ គំនិត។ អង្គការប្រដាប់អាវុធនេះដែលកំពុងចរចារជាមួយរដ្ឋាភិបាលកូឡុំប៊ី បានអំពាវនាវបញ្ឈប់ភ្លាមមួយរំពេចរាល់ការចោទប្រកាន់គ្មានមូលដ្ឋាន ហើយ ថ្កោលទោសបណ្ដាអ្នកមានឧបាយកលដំផ្លាញដំណើរសន្តិភាពនៅប្រទេសនេះ។ ELN បានអះអាងមិនអនុវត្តការវាយប្រហារដែលធ្វើមហន្ត្រាយចំពោះជនស៊ីវិល ទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ