ការវាយប្រហារដោយគ្រាប់បែកនៅវិហារអ៊ីស្លាមនៅប៉ាគីស្ថាន

ការវាយប្រហារដោយគ្រាប់បែកនៅវិហារអ៊ីស្លាមនៅប៉ាគីស្ថាន - ảnh 1
ការវាយប្រហារបណ្តាលឲ្យមនុស្សចំនួន១៩នាក់ត្រូវស្លាប់
(រូបថតៈ AFP)


(VOVworld)-យ៉ាងហោចណាស់មនុស្សចំនួន១៩នាក់ត្រូវស្លាប់និង៤០នាក់ផ្សេង
ទៀតរងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែក នៅវិហារអ៊ីស្លាមនិកាយ Shi’ite
នៅទីក្រុង Peshawar ភាគពាយ័ព្យប៉ាគីស្ថាន។ ប៉ូលិសនិងទាហានប៉ាគីស្ថានបាន ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងចាប់ជនសង្ស័យមួយនាក់។ កងកម្លាំងតាលីបង់នៅ ប៉ាគីស្ថានទទួលស្គាល់ថា អនុវត្តការវាយប្រហារពោលខាងលើ។ ប្រធានាធិបតី
ប៉ាគីស្ថាន លោក Mamnoon Hussain និងនាយករដ្ឋមន្ត្រីលោក Nawaz Sharif បាន
ថ្កោលទោសអំពើនេះ ព្រមទាំងបញ្ជាណែនាំស្ថាប័នមានសមត្ថកិច្ច ព្យាបាលជូ​ន
ជនរង់គ្រោះដោយឧបករណ៍ល្អបំផុត។ តំណាងជនអ៊ីស្លាមនិកាយ Shi’ite នៅ ប៉ាគីស្ថានបានប្រកាសកាន់ទុក្ខក្នុងរយៈពេល៣ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ