|
ការវាយប្រហារដោយគ្រាប់បែកនៅស៊ីរីធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវស្លាប់ (VNA) |
(VOVworld) - ចំនួនជនរងគ្រោះត្រូវស្លាប់ក្នុងការវាយប្រហារទៅលើរថយន្តដែល
បានប្រព្រឹត្តទៅនាថ្ងៃទី ៧ មករា នៅទីក្រុង Azaz ភាគខាងជើងស៊ីរីបានកើន
ឡើងយ៉ាងហោចណាស់ដល់ចំនួន ៤៣ នាក់ និងរាប់សិបនាក់ទៀតរងរបួស។
ការវាយប្រហារបានកើតមានឡើងនៅផ្សារស្ថិតនៅខាងមុខតុលាការឥស្លាម។
ការកំណត់អត្តសញ្ញាណរបស់ជនរងគ្រោះកំពុងជួបការលំបាកដោយសារសាក
សពនៃជនរងគ្រោះមួយចំនួនត្រូវបានឆេះទាំងស្រុង៕