ការវាយប្រហារដោយគ្រាប់បែកនៅអាប់ហ្គានីស្ថានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់


ការវាយប្រហារដោយគ្រាប់បែកនៅអាប់ហ្គានីស្ថានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់ - ảnh 1
ការវាយប្រហារដោយគ្រាប់បែកនៅអាប់ហ្គានីស្ថានធ្វើឲ្យមនុស្សរាប់សិបនាក់ត្រូវស្លាប់ (Image: VNA)

(VOVworld) – ក្រសួងមហាផ្ទៃអាប់ហ្គានីស្ថានបានឲ្យដឹងថា៖ ការវាយប្រហារ
អត្តឈាតដោយគ្រាប់បែកដែលកំលាំងតាលីបង់ឈរនៅខាងក្រោយបានកើត
មានឡើងនៅខេត្ត Kunduz ភាគខាង កើតប្រទេសនេះនាយប់ថ្ងៃទី ៨ សីហា
ដែលធ្វើឲ្យមនុស្សចំនួន ២១ នាក់ត្រូវស្លាប់។ រឿងហេតុនេះបានបន្តរលកវាយ
ប្រហារអត្តឃាតដោយគ្រាប់បែកនៅរដ្ឋធានី Kabul នាពេលថ្មីៗនេះ គឺក្នុងកា​លៈ
ទេសៈកំលាំងយោធាបរទេសបានបញ្ចប់ភារកិច្ចជួយឧបត្ថម្ភសន្តិសុខនៅទីនេះ
។ ស្ថានភាពសន្តិសុខនៅ អាប់ហ្គានីស្ថានកាន់តែអស្ថិរភាពក្នុងពេលដែលកង
ទ័ពនៃប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការវាយប្រហាររដូវក្តៅរបស់
តាលីបង់ដែលគ្មានការជួយឧត្ថម្ភរបស់កំលាំងកងទ័ពបរទេសដឹកនាំដោយ
អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ