ការវាយប្រហារដោយគ្រាប់បែកនៅអេហ្ស៊ីបធ្វើឲ្យមនុស្ស៧នាក់ត្រូវស្លាប់
|
ការវាយប្រហារដោយគ្រាប់បែកនៅអេហ្ស៊ីបធ្វើឲ្យមនុស្ស៧នាក់ត្រូវស្លាប់ (PressTV) |
Vovworld-គ្រាប់បែកមួយបានផ្ទុះនាថ្ងៃទី១៩តុលានៅឧបទ្វីប Sinai ធ្វើឲ្យ
ទាហានអេហ្ស៊ីប៧នាក់ត្រូវស្លាប់និង៤នាក់ទៀតរងរបួស។ តាមការស្ថិតិជាផ្លូវ
ការត្រូវបានរដ្ឋាភិបាលអេហ្ស៊ីបប្រកាសនាខែមិនាកន្លងមក យ៉ាងតិចបំផុតមាន
ទាហាននិងប៉ូលីសចំនួន៥រយនាក់ត្រូវសម្លាប់ក្នុងបណ្ដាការវាយប្រហាររបស់មុខ
សញ្ញាឥស្លាមជ្រុលនិយម។ ក្រុមសង្គ្រាមឥស្លាម Ansar Beit Al Maqdis (អ្នកគាំទ្រ
Jerusalem) បានទទួលស្គាល់អនុវត្តការវាយប្រហារភាគច្រើនពោលខាងលើសំដៅ
សងសឹកឲ្យជនឥស្លាមដែលត្រូវស្លាប់ក្នុងបណ្ដាយុទ្ធនាការបង្ក្រាបរបស់រដ្ឋអំណាច។
ក្រុមនេះដែលបានប្រកាសគាំទ្រខាងក្រោយអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)
ប៉ុន្តែមិនសន្យាស្មោះត្រង់ជាមួយអ្នកប្រមុខរបស់ IS ឡើយ៕