ការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ីបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស

ការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ីបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស - ảnh 1
ប៉ូលីសឥណ្ឌូនេស៊ីទប់ទល់នឹងក្រុមមុខសញ្ញាធ្វើការវាយប្រហារ (រូបថត៖AFP)

(VOVworld) – ការវាយប្រហារដោយគ្រាប់បែកនិងកាំភ្លើងជាបន្តបន្ទាប់នៅរដ្ឋធានី
ហ្សាកាតារបស់ឥណ្ឌូនេស៊ី នាថ្ងៃទី១៤ មករា បានបណ្ដាលឲ្យមនុស្សយ៉ាងហោច
ណាស់៧នាក់ស្លាប់ រួមមានពលរដ្ឋចំនួន២នាក់ក្នុងនោះមានពលរដ្ឋហូល្លង់១នាក់
និងមុខសញ្ញាធ្វើការវាយប្រហារចំនួន៥នាក់ទៀត។ក្រៅពីនោះ មនុស្សចំនួន២០
នាក់ទៀតត្រូវរងរបួសប្រភពព័ត៌មាននានាបានឲ្យដឹងថា មុខសញ្ញាមួយក្រុមដែល
មិន ទាន់ស្គាល់អត្តសញ្ញាណបានអនុវត្តការវាយប្រហារដោយគ្រាប់បែកនៅខាង
មុខខ្លោងទ្វារនៃមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah និងប៉ូស្តិ៍ប៉ូលីសនៅជិតនេះទៀត
ផង។ក្រោយពីការផ្ទុះ ព្រមៗគ្នា ការបាញ់គ្នាក៏បានកើតឡើងនៅខាងក្រៅហាង
កាហ្វេមួយស្ថិតនៅ មុខមជ្ឈមណ្ឌលពាណិជ្ជកម្ម Sarinah។
ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបានឲ្យដឹងថា គិតរហូតដល់ពេលនេះ
មិនមានពលរដ្ឋវៀតណាមណាទទួលរងរបួសក្នុងការផ្ទុះគ្រាប់បែកនិងបាញ់គ្នា
ពោលខាងលើ។
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានឲ្យដឹងថា ការវាយប្រហារ
ដោយគ្រាប់បែកនៅហ្សាកាតាគឺអំពើភេរវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ