|
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនេះ (រូបថត៖SANA) |
(VOVworld) - នាថ្ងៃទី១២ ធ្នូ មជ្ឈដ្ឋានមន្រ្តីតំបន់បានឲ្យដឹងថា មនុស្សយ៉ាងហោច
ណាស់ចំនួន១៥នាក់ត្រូវសម្លាប់និង៦៤នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារ
ដោយគ្រាប់បែករថយន្ត នៅជិតមន្ទីរពេទ្យមួយនៅទីក្រុង Homs ភាគកណ្ដាលស៊ីរី។
តាមមជ្ឈដ្ឋានខេត្ត Homs ថា មានជាតិផ្ទុះយ៉ាងហោចណាស់ចំនួន១៥០គីឡូក្រាម
បង្កៃនៅលើរថយន្តដែលបានប្រើប្រាស់ក្នុងការវាយប្រហារនេះ។ការវាយប្រហារ
ពោលខាងលើប្រព្រឹត្តទៅ៣ថ្ងៃតែប៉ុណ្ណោះក្រោយពីខ្មាន់កាំភ្លើងនិង ពលរដ្ឋរាប់រយ
នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Homs តាមកិច្ចព្រមព្រៀងមួយនាពេល ថ្មីៗនេះ
រវាងកម្លាំងបះបោមនិងរដ្ឋអំណាច Damascus៕