ការវាយប្រហារដោយគ្រាប់បែកអត្តឃាតបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន
|
ការវាយប្រហារដោយគ្រាប់បែកអត្តឃាតបង្ហូរឈាមនៅអាហ្វហ្គានីស្ថាន |
(VOV)_យ៉ាងហោចណាស់មានមនុស្សចំនួន៥០នាក់ត្រូវស្លាប់ និង៦០ទៀត
រងរបួស ក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាត នាថ្ងៃទី២៣ វិច្ឆិកា នៅក្នុង
ការប្រកួតបាល់ទះ នៅខេត្ត Paktika ភាគខាងកើតអាហ្វហ្គានីស្ថាន។ នេះគឺជាការ
វាយប្រហារដ៏បង្ហូរឈាមបំផុតនៅប្រទេសនេះ តាំងពីឆ្នាំ ២០១១មក។ នាបច្ចុប្បន្ន
មិនទាន់មានក្រុមណា១ឡើងសម្លេងទទួលខុសត្រូវចំពោះរឿងហេតុនេះទេ។ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Mohammaf Ashraf Ghani បានបរិហារការ
វាយប្រហារនេះដោយបណ្ដាពាក្យសំដីខ្លាំងក្លាបំផុត និងបញ្ជាណែនាំអោយស្ថាប័ន
ទាក់ទិននានាត្រូវព្យាបាល ថែទាំយ៉ាងល្អបំផុតចំពោះជនរងគ្រោះទាំងនេះ៕