ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ អ្នកដែល​ត្រូវបាន​ជាប់ឃុំនៅ Dagestan បានផ្តល់​ប្រាក់និងអាវុធដល់ជនសង្ស័យ

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានឲ្យដឹងថា សមាជិកនៃក្រុមភេរវកររួមមានពលរដ្ឋបរទេស ដែលកងកម្លាំងសន្តិសុខរុស្ស៊ីទើបបានចាប់ខ្លួននៅក្នុងប្រតិបត្តិការពិសេសមួយនៅសាធារណរដ្ឋ Dagestan បានផ្តល់ប្រាក់និងអាវុធដល់ក្រុមភេរវករដែលបានវាយប្រហារសាលប្រគុំតន្ត្រី Crocus City Hall នៅជាយក្រុងម៉ូស្គូកាលពីយប់ថ្ងៃទី ២២ ខែមីនា។ 

ពួកគេក៏កំពុងរៀបចំផែនការវាយប្រហារភេរវកម្មនៅកន្លែងប្រមូលផ្តុំមនុស្សនៅ Kaspiysk ផងដែរ។ មកទល់នឹងពេលនេះ ជនសង្ស័យចំនួន ១១នាក់ ដែលពាក់ព័ន្ធក្នុងការវាយប្រហារនេះ ត្រូវបានចាប់ខ្លួន ក្នុងនោះ ៤នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្ម។

ការវាយប្រហារនៅទីក្រុងម៉ូស្គូ៖ អ្នកដែល​ត្រូវបាន​ជាប់ឃុំនៅ Dagestan បានផ្តល់​ប្រាក់និងអាវុធដល់ជនសង្ស័យ - ảnh 1កន្លែងកើតហេតុនៃការវាយប្រហារភេរវជននៅសាលមហោស្រព Crocus City Hall ក្នុងទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤។ រូបថត៖ AFP/TTXVN

នាថ្ងៃដដែលនោះ ក្រសួងមហាផ្ទៃរុស្ស៊ីបានសុក្រឹត្យសេចក្តីព្រាងច្បាប់ដើម្បីរឹតបន្តឹងការគ្រប់គ្រងបញ្ហាជនទេសន្តប្រវេសន៍។ សេចក្តីព្រាងច្បាប់ថ្មីត្រូវបានគេហៅថា "លក្ខខណ្ឌនៃការឆ្លងដែនចូល/ចេញពីសហព័ន្ធរុស្ស៊ីរបស់ពលរដ្ឋបរទេសនិងជនគ្មានសញ្ជាតិ ក៏ដូចជាលក្ខខណ្ឌនៃការស្នាក់នៅនិងលំនៅដ្ឋានបណ្តោះអាសន្នរបស់ពួកគេនៅលើទឹកដីសហព័ន្ធរុស្ស៊ី" ។ ច្បាប់នេះបានពង្រីកមូលដ្ឋានច្បាប់សម្រាប់ "ការប្រើប្រាស់វិធានការនិងមធ្យោបាយទំនើប ក្នុងការគ្រប់គ្រងការឆ្លងដែនចូលនិងការស្នាក់នៅ" របស់ជនបរទេសនៅសហព័ន្ធរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ