|
រដ្ឋមន្រ្តីលោក Maiziere ថ្លែងមតិនៅសន្និសីទកាសែតនាថ្ងៃទី២២ ធ្នូ (រូបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២២ ធ្នូ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Thomas de
Maiziere ឲ្យដឹងថា ស្ថាប័នស៊ើបអង្កេតប្រទេសនេះជឿជាក់ថា មានលទ្ធភាពច្រើន
ដែលឈ្មោះ Anis Amri ជាជនសង្ស័យជនជាតិទុយនេស៊ីដែលជាប់ទាក់ទិនដល់
ករណីបុករថយន្តដឹកទំនិញនៅផ្សារណូអែលនៅរដ្ឋធានីប៊ែកឡាំងដែលសមត្ថកិច្ច
កំពុងស្វែងរកចាប់ខ្លួនគឺជាមេគំនិតនៃការវាយប្រហារនេះ។ថ្លែងមតិទៅកាន់មជ្ឈ
ដ្ឋានអ្នកយកព័ត៌មាន រដ្ឋមន្រ្តីលោក Maiziere លើកច្បាស់ថា ក្រៅពីស្នាមម្រាមដៃ
ជាច្រើនដែលត្រូវបានរកឃើញនៅក្នុងកាប៊ីនបើកបរ នៅមានភ័ស្តុតាងដទៃទៀត
ដែលគាំទ្រសម្មតិកម្មពោលខាងលើ៕