ការ​វាយ​ប្រហារ​ភេរវ​កម្ម​ជា​បន្ត​បន្ទាប់​នៅ​សាធារណរដ្ឋ​ Dagestan (​រុស្ស៊ី)

(VOVWORLD) - យ៉ាងហោចណាស់មន្ត្រីប៉ូលិស ១៥នាក់ និងជនស៊ីវិលមួយចំនួនទៀត រួមទាំងបូជាចារ្យម្នាក់ បានស្លាប់នៅក្នុងការវាយប្រហាររបស់ក្រុមឧទ្ទាម កាលពីយប់ថ្ងៃទី២៣ ខែមិថុនា សំដៅទៅព្រះវិហារជ្វីហ្វ និងព្រះវិហារគ្រិស្តអូស្សូដក់ ជាមួយស្ថានីយ៍ប៉ូលីសចរាចរណ៍មួយនៅក្នុងទីក្រុង Makhachkala និងទីក្រុង Derbent នៃសាធារណរដ្ឋ Dagestan (រុស្ស៊ី)។ ការវាយប្រហារនេះបានបណ្តាលឱ្យមានភ្លើងឆាបឆេះក្នុងអគារនានា។
នៅក្នុងសេចក្តីប្រកាសតាមវីដេអូនៅលើបណ្តាញសង្គម Telegram នាថ្ងៃទី ២៤ ខែមិថុនា ប្រមុខនៃសាធារណរដ្ឋ Dagestan នៅតំបន់ Caucasus ខាងជើងរបស់សហព័ន្ធរុស្ស៊ីលោក Sergei Melikov បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានមានព័ត៌មានអំពីអង្គការស្ថិតនៅពីក្រោយឧប្បត្តិហេតុនេះ ក៏ដូចជាគោលដៅរបស់ពួកគេប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ បច្ចុប្បន្ននេះ គ្មានអង្គការ ឬបុគ្គលណាម្នាក់ ចេញមុខសារភាពថា បានធ្វើការវាយប្រហារនេះទេ។
ការ​វាយ​ប្រហារ​ភេរវ​កម្ម​ជា​បន្ត​បន្ទាប់​នៅ​សាធារណរដ្ឋ​ Dagestan (​រុស្ស៊ី) - ảnh 1ភ្លើងឆេះទៅព្រះវិហារជ្វីហ្វមួយនៅ Dagestan ។ រូបថត៖ VOV

អាជ្ញាធរសាធារណរដ្ឋ Dagestan ក៏បានប្រកាសអំពីរយៈពេលកាន់ទុក្ខចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែមិថុនាផងដែរ តាមនោះទីភ្នាក់ងារសាធារណៈនឹងបង្ហូតទង់ជាតិពាក់កណ្តាល ហើយសកម្មភាពកម្សាន្តទាំងអស់នឹងត្រូវបានលុបចោលក្នុងអំឡុងពេលនេះ។

ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់ប្រភពពីគណៈកម្មាធិការជាតិប្រឆាំងអំពើភេរវកម្មរបស់រុស្ស៊ីដែលបានឲ្យដឹងថា ស្ថាប័នសមត្ថកិច្ចបានកំទេចខ្មាន់កាំភ្លើងជាច្រើននាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ