ការវាយប្រហារភេរវកម្មជាបន្តបន្ទាប់បង្កឡើងការបាត់បង់ជីវិតជាច្រើននៅ Burkina Faso

(VOVWORLD) - មានជនស៊ីវិលយ៉ាងហោចណាស់៩នាក់បានស្លាប់ក្នុងការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ចំនួន២លើក ដែលកើតមានឡើងនៅខេត្ត Kompienga ភាគខាង កើតប្រទេស Burkina Faso នារាត្រីថ្ងៃទី១៤ ខែកញ្ញា។
ស្ថិតនៅតំបន់ Sahel Burkina Faso ជាប្រទេសមួយក្នុងចំណោមប្រទេស ក្រីក្របំផុតលើពិភពលោក។ ចាប់តាំងពីឆ្នាំ៣០១៥មក Burkina Faso ត្រូវ ប្រឈមមុខនឹងស្ថានភាពអំពើហឹង្សាអ៊ីស្លាម ដោយមានការវាយប្រហារឆ្លង ព្រំដែននៅភាគខាងជើង។ រលកវាយប្រហារនេះបានរីករាលដាលទៅកាន់តំបន់ ផ្សេងៗជាច្រើន រួមទាំងតំបន់ភាគខាងកើតដែលជាប់នឹង Niger Togo និង Benin៕

ប្រតិកម្មទៅវិញ

ផ្សេងៗ