ការវាយប្រហារភេរវកម្មទៅលើព្រលានយន្តហោះ Karachi ប៉ាគីស្ថាន
|
ការវាយប្រហារភេរវកម្មទៅលើព្រលានយន្តហោះ Karachi ប៉ាគីស្ថាន |
(VOV)_នាព្រឹកថ្ងៃទី៩ មិថុនា កងទ័ពប៉ាគីស្ថានបានប្រកាសបញ្ចប់យុទ្ធនាការ
យោធាដើម្បីបង្គ្រាបបណ្ដាភេរវជនដែលបានវាយប្រហារចូលក្នុងព្រលានយន្តហោះ
Jinnah នៅទីក្រុង Karachi ហើយគ្រប់គ្រងបានសភាពការណ៍ទាំងស្រុងនៅទីនេះ។ កងកម្លាំងសន្តិសុខប៉ាគី៏ស្ថានបានបោសសំអាតជនប្រដាប់អាវុធទាំងឡាយ ចេញ
ពីព្រលាន យន្តហោះនិងគ្មានយន្តហោះណាមួយត្រូវរងការខូចខាតទេ។ ជនប្រដាប់ អាវុធចំនួន១០នាក់ត្រូវកំទេច។ នាយប់ថ្ងៃទី៨ មិថុនា បណ្ដាជនប្រដាប៉អាវុធបាន
វាយប្រហារចូលក្នុង ព្រលានយន្តហោះ Karachi ដែលធ្វើ់អោយមនុស្សចំនួន៥ នាក់ ត្រូវស្លាប់ និងជនមួយនាក់ទៀតត្រូវរងរបួស។ នាបច្ចុប្បន្ន មិនទាន់មានអង្គការណា
មួយឡើង សម្លេងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ៕