ការវាយប្រហារភេរវកម្មនៅស្ថានីយ៍រថភ្លើង Xinjiang បណ្តាលឲ្យមានអ្នកត្រូវស្លាប់និងរងរបួសជាច្រើន

ការវាយប្រហារភេរវកម្មនៅស្ថានីយ៍រថភ្លើង Xinjiang បណ្តាលឲ្យមានអ្នកត្រូវស្លាប់និងរងរបួសជាច្រើន - ảnh 1
សន្តិសុខត្រូវបានរឹតបន្តឹងនៅស្ថានីយ៍រថភ្លើង​Xinjiang (រូបថតៈ TTXVN)


(VOVworld)-នាយប់ថ្ងៃទី៣០មេសា នៅស្ថានីយ៍រថភ្លើងធំបំផុតរបស់ទីក្រុង Urumqi
នៃតំបន់ស្វយ័ត Xinjiang ខាងពាយ័ព្យរបស់ចិន បានកើតមានឡើងការ វាយប្រហារ
ភេរវកម្មបណ្តាលឲ្យមនុស្សយ៉ាងហេចណាស់ចំនួន៣នាក់ត្រូវស្លាប់និង ៧៩នាក់
ផ្សេងទៀតរងរបួស។ តាមការស៊ើបអង្កេតដំបូងថា ភេរវករបានកាន់ កំបិទកាប់
មនុស្សដែលមានវត្តមានជិតទ្វាចេញចូលរបស់រថភ្លើង។ ប៉ូលិសបាន ហ៊ុនព័ទជំវិញ
ស្ថានីយ៍រថភ្លើងនេះ រួមទាំងដាក់ពង្រាយកងកម្លាំងទៅកាន់កន្លែង កើតហេតុ។ ការវាយប្រហារនេះកើតមានឡើងចំពេលវេលាដែលប្រធានរដ្ឋ ចិនលោក Xi
Jinping បញ្ចប់ដំណើរទស្សនកិច្ចតំបន់ស្វយ័ត Xinjiang ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ