ការវាយប្រហារភេរវកម្មមាននិន្នាការបង្កើននាឆ្នាំ ២០១៨

(VOVWORLD) - មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិវាយតំលៃថា៖ បណ្ដាការវាយប្រហារភេរវកម្មមាន និន្នាការកើនឡើងយ៉ាងខ្លាំងនាឆ្នាំ ២០១៨ ដោយសារ ការបំផ្លាញចោលមូលដ្ឋានរបស់ IS ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរីនឹងដាស់តឿនការប្តេជ្ញាចិត្តវាយប្រហារនៅឯបរទេសរបស់ពួកគេ។ 

ការវាយប្រហារភេរវកម្មមាននិន្នាការបង្កើននាឆ្នាំ ២០១៨  - ảnh 1

ការវាយប្រហារភេរវកម្មមាននិន្នាការបង្កើននាឆ្នាំ ២០១៨ 

(VOVworld) – មជ្ឈដ្ឋានអ្នកវិភាគអន្តរជាតិវាយតំលៃថា៖ បណ្ដាការវាយប្រហារភេរវកម្មមាន និន្នាការកើនឡើងយ៉ាងខ្លាំងនាឆ្នាំ ២០១៨ ដោយសារ ការបំផ្លាញចោលមូលដ្ឋានរបស់ IS ប្រចាំនៅអ៊ីរ៉ាក់និងស៊ីរីនឹងដាស់តឿនការប្តេជ្ញាចិត្តវាយប្រហារនៅឯបរទេសរបស់ពួកគេ។ អតីតមន្ត្រីចារបុរសកងទ័ពថ្មើរជើងអង់គ្លេស លោក Lewis-Sage Passant បានចាត់ទុកថា៖ IS ចង់បង្ហាញថា៖ ពួកគែនៅ បន្តការប្រយុទ្ធ ហើយអ្នកគាំទ្រពួកគេនឹងបន្តដំណើរការបទបញ្ជាពីអង្គការភេរវកម្មនេះ។ ក្នុងពេលនោះ ចំនួនការវាយប្រហារលើពិភពលោកទាំងមូលនឹងមាននិន្នាការបង្កើនព្រោះថា៖ អង្គការនេះនឹងផ្លាស់ប្តូរគោលដៅពីការប្រយុទ្ធនៅមជ្ឈឹមបូព៌ារដើម្បីអភិវឌ្ឍន៍ទៅជាលទ្ធិភេរវកម្មអន្តរជាតិ។ រីឯ សាស្ត្រាចារ្យរងស្រាវជ្រាវលទ្ធិភេរវកម្ម នៅសកលវិទ្យាល័យ East London នៅអង់គ្លេស លោក Anthony Richard បានវាយតំលៃ ថា៖ ការដែល  IS ត្រូវបានវាយបរាជ័យនឹងកាត់បន្ថយលការគំរាមកំហែងនៅអង់គ្លេសនិង អឺរ៉ុប ប៉ុន្តែ ក្នុងរយៈពេលខ្លីៗ ពិភពលោកទាំងមូលនៅប្រឈមមុខនឹងការវាយប្រហារភេរវកម្ម ជាបន្ត៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ