ការវាយប្រហាររើសអើងជាតិសាសន៍ជិត ៣៨០០ ករណីសំដៅទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី
(VOVWORLD) - យោងតាម AAPI ទម្រង់នៃការរើសអើងរួមមានការជេរប្រមាថ ការដើរគេច ការវាយដំលើរាងកាយ និងការយាយីតាមបណ្តាញអ៊ិនធឺរណែត រហូតដល់ការរំលោភសិទ្ធិពលរដ្ឋ។
ការធ្វើដង្ហែក្បួនប្រឆាំងជំទាស់នឹងការរើសអើងជាតិសាសន៍សំដៅលើជនជាតិអាមេរិកដើមកំណើតអាស៊ី (ប្រភព៖ CNN) |
យោងតាមរបាយការណ៍កាលពីថ្ងៃទី ១៦ ខែមីនារបស់ Stop Asian American Pacific Islander (AAPI) ដែលជាអង្គការចម្រុះជួរមុខគេអំពីរឿងប្រឆាំងនឹងជនជាតិអាមេរិកដើមកំណើតអាស៊ី បានបញ្ជាក់ថាមានការវាយប្រហារ រើសអើងជាតិសាសន៍ជិត ៣៨០០ ករណីដែលសំដៅទៅលើជនជាតិអាមេរិកដើមកំណើតអាស៊ីក្នុងរយៈពេលមិនដល់មួយឆ្នាំផង ចាប់តាំងពីជំងឺសកលកូវីដ-១៩ បានផ្ទុះឡើងនៅសហរដ្ឋអាមេរិក។
យោងតាម AAPI ទម្រង់នៃការរើសអើងរួមមានការជេរប្រមាថ ការដើរគេច ការវាយដំលើរាងកាយ និងការយាយីតាមបណ្តាញអ៊ិនធឺរណែត រហូតដល់ការរំលោភសិទ្ធិពលរដ្ឋ។ ជាពិសេសស្ត្រីជាជនរងគ្រោះដោយការរើសអើងច្រើនជាង ២,៣ ដងបើប្រៀបធៀបនឹងបុរស ខណៈដែលជនជាតិចិន គឺជាក្រុមជនជាតិធំជាងគេដែលត្រូវបានគេរើសអើង ហើយបន្ទាប់មកគឺ ជនជាតិកូរ៉េខាងត្បូង និងជនជាតិវៀតណាម។
លើសពីនេះទៀត AAPI ក៏បានសង្កត់ធ្ងន់ថា រាល់ករណីរើសអើងជាតិសាសន៍មិងត្រូវបានកាត់បន្ថយឡើយ លើកលែងតែមានវិធានការណ៍យ៉ាងជាក់លាក់ដើម្បីដោះស្រាយបញ្ហានេះឲ្យបានដល់ឬសគល់៕