ការវាយប្រហារអត្តឃាតជាបន្តបន្ទាប់នៅភាគកណ្ដាលស៊ីរីបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាង១២០នាក់

ការវាយប្រហារអត្តឃាតជាបន្តបន្ទាប់នៅភាគកណ្ដាលស៊ីរីបណ្ដាលឲ្យមនុស្សស្លាប់និងរបួសជាង១២០នាក់ - ảnh 1
កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅខេត្ត Homs នាខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ (រូបថត៖AFP/TTXVN)

(VOVworld) - សារព័ត៌មានជាតិស៊ីរីនាថ្ងៃទី២៦ មករា បានចុះផ្សាយអំពីការវាយ
ប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់តម្រង់ទៅលើប៉ូស្តិ៍ត្រួតពិនិត្យរបស់កងទ័ព
ប្រទេសនេះនៅខេត្ត Homs ភាគកណ្ដាលស៊ីរី បណ្ដាលឲ្យមនុស្សយ៉ាងហោច
ណាស់២២នាក់ស្លាប់និង១០០នាក់ទៀតរងរបួស។ក្នុងចំណោមមនុស្សស្លាប់មាន
ទាហានរដ្ឋាភិបាលចំនួន១៣នាក់។ស្រុក Al-Zahraa នៅខេត្ត Homs តែងតែជា
គោលដៅនៃការវាយប្រហារដោយគ្រាប់បែកជាបន្តបន្ទាប់ ក្នុងនោះមានករណី
កើតឡើងនាចុងខែតុលាឆ្នាំ២០១៥កន្លងទៅបណ្ដាលឲ្យមនុស្សចំនួន១៩នាក់
ស្លាប់។ ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសធ្លាប់ប្រកាសថា បានដំណើរការវាយ
ប្រហារ នានានៅស្រុកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ