|
ខ្មាន់កាំភ្លើង Boko Haram (រូបថត៖AP) |
(VOVworld) - នាថ្ងៃទី២៥ មករា មនុស្សយ៉ាងហោចណាស់២៥នាក់បានស្លាប់និង
មួយចំនួនទៀតត្រូវរងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកជាបន្ត
បន្ទាប់នៅភូមិមួយស្ថិតនៅតំបន់ Far North របស់កាមេរូន។រឿងហេតុនេះត្រូវបាន
ចាត់ទុកជាការវាយប្រហារដ៏ឃោឃៅបំផុតក្នុងចំណោមរឿងហេតុជាច្រើន នាពេល
ថ្មីៗនេះនៅតំបន់ដែលកំពុងក្លាយទៅជាគោលដៅរបស់ក្រុមឧទ្ទាមអ៊ីស្លាម Boko
Haram នេះ។មន្ត្រីតំបន់សុំមិនបញ្ចេញឈ្មោះមួយរូបបានឲ្យដឹងថា អ្នកវាយប្រហារ
អត្តឃាតពីររូបបានធ្វើឲ្យសកម្មបំផ្ទុះគ្រាប់បែកយកតាមខ្លួននៅផ្សារមជ្ឈមណ្ឌល
Bodo ខណៈដែលមុខសញ្ញាពីរនាក់ទៀតធ្វើការវាយប្រហារនៅខ្លោងទ្វារចេញចូល
ទីប្រជុំជននេះ។នាបច្ចុប្បន្នមិនទាន់មានអង្គការណាទទួលស្គល់ថាបាន ដំណើរ
ការវាយប្រហារពោលខាងលើនៅឡើយ។ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីកាមេរូន សង្ស័យ
ក្រុមឧទ្ទាមអ៊ីស្លាម Boko Haram ឈរនៅខាងក្រោយរឿងហេតុនេះ៕