ការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅស៊ីរី

(VOVworld) – អង្គការឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (SOHR) ប្រចាំនៅអង់គ្លេស ឲ្យដឹងថា៖
នាថ្ងៃទី ៥ វិចិ្ឆកា ការវាយប្រហារអត្តឃាតដោយគ្រាប់បែកបានកើតមានឡើងជិត
បន្ទាយកងទ័ពមួយ នៅខេត្ត Hama ភាគកណ្ដាលស៊ីរី ដែលធ្វើឲ្យទាហាននិងជន
ប្រដាប់អាវុធស្និទស្នាលជាមួយរដ្ឋាភិបាលចំនួន ៥០ នាក់ ត្រូវស្លាប់។ តាមនាយក
SOHR លោក Abdel Rahman បានឲ្យដឹងថា៖ នេះ ជាទីកន្លែងប្រមូលផ្តុំទាហានិង
ជនប្រដាប់អាវុធសន្និទស្នាលជាមួយរដ្ឋាភិបាលស៊ីរីជាច្រើនក្នុងតំបន់។ នាថ្ងៃដ៏
ដែល កងទ័ពរដ្ឋាភិបាលស៊ីរីបានវាយប្រហាដោយយន្គហោះនៅខេត្ត Idlib ភាគពាយ៍ព្យប្រទេសនេះ ដែលកំទេចជនប្រដាប់អាវុធប្រឆាំងចំនួន ២០ នាក់ ក្នុងនោះមានមេដឹកនាំកំលាំងឧទាម Basil Eissa៕

ប្រតិកម្មទៅវិញ

ផ្សេងៗ