ការវាយប្រហារអត្តឃាតធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់និងរងរបួសនៅ Nigeria
(VOVWORLD) - នាថ្ងៃទី ១៧ កក្កដា ការវាយប្រហារអត្តឃាតបានកើតមានឡើង នៅវិហារឥស្លាមមួយនៅទីក្រុង Maiduguri ប៉ែកឦសាន Nigeria ដែលធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ៨ នាក់ត្រូវស្លាប់។
ការវាយប្រហារអត្តឃាតធ្វើឲ្យមនុស្សចំនួន ២០ នាក់ត្រូវស្លាប់និងរងរបួសនៅ Nigeria |
(VOVworld) – នាថ្ងៃទី ១៧ កក្កដា ការវាយប្រហារអត្តឃាតបានកើតមានឡើង នៅវិហារឥស្លាមមួយនៅទីក្រុង Maiduguri ប៉ែកឦសាន Nigeria ដែលធ្វើឲ្យ មនុស្សយ៉ាងហោចណាស់ចំនួន ៨ នាក់ត្រូវស្លាប់។ អ្នកប្រមុខស្ថានប័ទទួល បន្ទុកស្ថានភាពប្រកាសអាសន្នទីក្រុង Maiduguri លោក Ahmed Satomi បានឲ្យ ដឹងថា៖ មុខសញ្ញាជានារីមួយនាក់បានវាយប្រហារអត្តឃាតដោយគ្រាប់បែកទៅ លើវិហារឥស្លាមមួយនៅសង្កត់ London Chiki នាម៉ោងទី ៥ និង ៣០ នាទី តាម ម៉ោងតំបន់។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ការវាយប្រហារអត្តឃាតដោយគ្រាប់បែកចំនួន ២ ទៀតក៏បានកើតមានឡើងនៅជាយទីក្រុង Maiduguri ផងដែរ៕