ការវាយប្រហារអត្តឃាតនៅគណៈកម្មការបោះឆ្នោត បានបណ្តាលឱ្យមាន មនុស្សស្លាប់និងរបួសជាច្រើននាក់

(VOVWORLD) - យ៉ាងហោចណាស់មានមនុស្សចំនួន ១៤  នាក់ត្រូវបានសម្លាប់នៅក្នុងការវាយ ប្រហារអត្តឃាតមួយនាថ្ងៃទី ២ ខែឧសភា នៅការិយាល័យរបស់គណៈកម្មការ រៀបចំការបោះឆ្នោតលីប៊ីនៅរដ្ឋធានី Tripoli (ប្រទេសលីប៊ី)។
 ការវាយប្រហារអត្តឃាតនៅគណៈកម្មការបោះឆ្នោត បានបណ្តាលឱ្យមាន មនុស្សស្លាប់និងរបួសជាច្រើននាក់ - ảnh 1  ការវាយប្រហារអត្តឃាតនៅគណៈកម្មការបោះឆ្នោត បានបណ្តាលឱ្យមាន មនុស្សស្លាប់និងរបួសជាច្រើននាក់

យោងតាមនោះមានជនអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកនៅក្នុងគណៈកម្មាធិការ នេះខណៈដែលសកម្មជនផ្សេងទៀតបានឆាបឆះអគារផងដែរ។ហេតុការណ៍នេះ បានកើតឡើងក្នុងបរិបទដែលគណកម្មាធិការបោះឆ្នោតលីប៊ីកំពុងអនុវត្តការចុះឈ្មោះឲ្យម្ចាស់ឆ្នោតមុនពេលការបោះឆ្នោតដែលអង្គការសហប្រជាជាតិសង្ឃឹមថាអាចនឹងប្រព្រឹត្តទៅនៅប្រទេសអាហ្វ្រិកខាងជើងនេះនាចុងឆ្នាំខាងមុខ។

ក្នុងថ្ងៃដដែលនោះ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលខុសត្រូវ ចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ទោះជាយ៉ាងណាក៏ដោយ IS មិនបាន ផ្តល់ភស្តុតាងជាក់ស្តែងអំពីការបំផ្ទុះគ្រាប់បែកនោះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ