ការវារយប្រហារក្នុងរថភ្លើងក្រោមដីនៅរុស្ស៊ីគឺជាការវាយប្រហារអត្តឃាតដោយគ្រាប់បែក
|
ការវារយប្រហារក្នុងរថភ្លើងក្រោមដីនៅរុស្ស៊ីគឺជាការវាយប្រហារអត្តឃាតដោយគ្រាប់បែក (VNA) |
(VOVworld) – នាថ្ងៃទី ៤ មេសា អ្នកនាំពាក្សគណៈកម្មាធិការធ្វើការស៊ើបអង្គេត
លោកស្រី Svetlana Petrenko បានប្រកាសថា៖ គ្រាប់បែកក្នុងរថភ្លើង ក្រោមដីនៅ
ទីក្រុង St.Petersburg ត្រូវបានបុរសមួយរូបធ្វើឲ្យផ្ទុះ។ អត្តសញ្ញាណនៃមុខសញ្ញានេះ
ត្រូវបានកំណត់។ ប្រធានគណៈកម្មាធិការធ្វើការស៊ើបអង្គេត សហព័ន្ធរុស្ស៊ី លោក
Aleksandr Bactrykin បានរៀបចំបណ្ដាកិច្ចប្រជុំជាបន្ទាន់ អំពីការវាយប្រហារភេរវ
កម្មតម្រង់ទៅលើប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុង St.Petersburg ដែលធ្វើឲ្យមនុស្ស
យ៉ាងហោចណាស់ចំនួន ១៤ នាក់ត្រូវស្លាប់និង ៥០ នាក់ទៀតរងរបួស។ ក្នុងក្រប
ខ័ណ្ឌធ្វើការស៊ើបអង្គេត គ្រាប់បែកមួយទៀតត្រូវបានរកឃើញនៅស្ថានីយ៍ «ទីលាន
បដិវត្តន៍»។ នាបច្ចុប្បន្ន មជ្ឈដ្ឋានសមត្ថកិច្ច កំពុងបន្តធ្វើការស៊ើបអង្គេតតទៅ
ទៀត។ ព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ៤ មេសា ប្រធានាធិបតីទួរគី លោក
Recep Tayyip Erdogan បានផ្ញើសំបុត្រមួយ ដល់សមភាគីរុស្ស៊ី លោក Vladimir
Putin ក្នុងនោះ ថ្កោលទោសយ៉ាងខ្លាំងក្លា ការវាយប្រហារដោយគ្រាប់បែកដ៏
បង្ហូឈាមនៅប្រព័ន្ធរថភ្លើងក្រោមដីនៅទីក្រុង St.Petersburg ផងដែរ៕