ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជម្ងឺ Covid19 នៅបណ្តាប្រទេសនៅទូទាំងពិភពលោក

(VOVWORLD) - នាថ្ងៃទី ២០ ខែមីនា ជំងឺរាតត្បាត Covid-19 បានរីករាលដាលនៅ ប្រទេសនិងដែនដីចំនួន ១៧៦ នៅទូទាំងពិភពលោក ដោយមានចំនួនករណីឆ្លងសរុបឡើងដល់ ២២០.៨៣៩ ករណី និងមានអ្នកស្លាប់ចំនួន ៨.៩៨៨ នាក់។
ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជម្ងឺ Covid19 នៅបណ្តាប្រទេសនៅទូទាំងពិភពលោក - ảnh 1 ការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជម្ងឺ Covid19 នៅបណ្តាប្រទេសនៅទូទាំងពិភពលោក (រូបថត៖ TTXVN)

ក្នុងនោះ ប្រទេសអ៊ីតាលីមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅអឺរ៉ុប ដោយមានអ្នកស្លាប់សរុប ២.៩៧៨ ករណី និងអ្នកឆ្លងជំងឺសរុបមានចំនួន ៣៥.៧១៣ ករណីនៅ ប្រទេសនេះ។ រីឯអេស្ប៉ាញវិញ ប្រទេសនេះក្លាយទៅជាចំណុចកណ្តាលធំទី២នៃការផ្ទុះជម្ងឺ Covid-19 នៅអឺរ៉ុបដោយមានអ្នកស្លាប់ចំនួន ២០៩ នាក់បន្ថែមទៀតដែលធ្វើឱ្យចំនួនករណីបាត់បង់ជីវិតដោយជំងឺ COVID-១៩ នៅក្នុងប្រទេសកើនដល់ ៧៦៧ ករណីផងដែរ។

ទន្ទឹមនឹងនេះ ជំងឺរាតត្បាត Covid ក៏កំពុងវិវឌ្ឍន៍កាន់តែអាក្រក់ឡើងៗនៅចក្រភពអង់គ្លេស ដោយមានអ្នកស្លាប់ចំនួន ១០៤ នាក់ និងមានករណីឆ្លងវីរុស SARS-CoV-2 ចំនួន ២.៦៦៦ ករណីផងដែរ។នាបច្ចុប្បន្នប្រទេសអ៊ីរ៉ង់ជាប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងបំផុតពីការរីករាលដាលនៃជំងឺឆ្លង Covid -19 នៅមជ្ឈឹមបូព៌ា ដោយមានអ្នកស្លាប់ដោយសារវីរុស SARS-CoV-2 បានកើនឡើងដល់ ១.២៨៤ នាក់ ខណៈដែលករណីឆ្លងជំងឺសរុបបានកើនឡើងដល់ ១៨.៤០៧ នាក់ផងដែរ។

យ៉ាងណាមិញ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថាមានករណីឆ្លងវីរុស SARS-CoV-2 មានចនួន ៨៥ នាក់ ក្នុងថ្ងៃទី ១៩ ខែមីនា ដែលជាចំនួនឆ្លងជម្ងឺខ្ពស់បំផុត បើគិតតាំងពីដើមរហូតដល់បច្ចុប្បន្ននេះ ហើយធ្វើអោយចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសនះកើនដល់ ៣០៩ នាក់ផងដែរ។

នាព្រឹកថ្ងៃទី ១៩ ខែមីនា (តាមម៉ោងនៅវៀតណាម) ក្រសួងការបរទេសសហរដ្ឋអាមេរិកបានជូនដំណឹងថា ប្រទេសនេះនឹងផ្អាកការផ្តល់សេវាកម្មទិដ្ឋាការធម្មតានៅក្នុងប្រទេសភាគច្រើនដែលផ្ទុះជម្ងឺ Covid-19 ។ អាមេរិកក៏ដាក់បម្រាមលើការធ្វើដំណើរឡើងកំរិតខ្ពស់បំផុត ដើម្បីដាស់តឿនប្រជាជនអាមេរិកមិនគួរតែចេញដំណើរទៅកាន់បរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ