ក្រសួងការបរទេសឆ្លើយសំនួរស្ដីពីករណីនាវានេសាទ Quang Ngai ត្រូវចិនចាប់ឃុំខ្លួន
|
ក្រសួងការបរទេសឆ្លើយសំនួរស្ដីពីករណីនាវានេសាទ Quang Ngai ត្រូវចិនចាប់ឃុំខ្លួន
(Image: tinmoi.vn) |
Vovworld-នាថ្ងៃទី៦កក្កដា ឆ្លើយសំនួររបស់ង្នកយកព័ត៌មានវៀតណាមនិងបរទេសស្ដីពីករណីនាវានេសាទត្រី Quang Ngai QNg 94912 TS រួមជាមួយអ្នក
នេសាទ៦នាក់ត្រូវចិនចាប់ឃុំខ្លួននាពេលកន្លងមក លោក Luong Thanh Quang ឧបការីប្រធាននាយកដ្ឋាន នាយកដ្ឋានកុងស៊ុលក្រសួងការបរទេសវៀតណាម
បានឲ្យដឹងថា នាថ្ងៃទី៦កក្កដា ដំណាងនាយកដ្ឋានកុងស៊ុលក្រសួងការបរទេសវៀតណាមបានជួបសន្ទនាជាមួយដំណាងស្ថានទូតចិនប្រចាំនៅវៀតណាមស្នើរ
ភាគីចិនរាយការណ៍ជាផ្លូវការឲ្យភាគីវៀតណាមអំពីទីតាំង មូលហេតុដែលចិន
បានចាប់ឃុំខ្លួននាវានេសាទត្រី Quang Ngai មានផ្លាក់លេខ QNg 94912 TS រួមជាមួយអ្នកនេសាទ៦នាក់នាថ្ងៃទី៣កក្កដាកន្លងមក។ មុននោះនាថ្ងៃទិ៥កក្កដាក្រសួងការបរទេសវៀតណាមបានបញ្ជាឲ្យស្ថានទូតវៀតណាមប្រចាំនៅប៉េកាំង
ធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចរបស់ចិនបញ្ជាក់ព័ត៌មាននិងមានវិធានការ
ការពារចំពោះអ្នកនេសាទទាំងនោះ៕