ក្រសួងការបរទេសជួបសំណេះសំណាលជាមួយស្ថាប័នតំណាង និង​សារព័ត៌មាន​បរទេសប្រចាំនៅវៀតណាមក្នុងឱកាសឆ្នាំថ្មី

(VOVWORLD) - ឆ្នាំនេះ បន្តជាឆ្នាំដ៏មមាញឹកនៃវិស័យកិច្ចការបរទេសវៀតណាម ហើយជាឆ្នាំកន្លឹះសម្រាប់វៀតណាមអនុវត្តន៍រាលគោលដៅកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។ 
ក្រសួងការបរទេសជួបសំណេះសំណាលជាមួយស្ថាប័នតំណាង និង​សារព័ត៌មាន​បរទេសប្រចាំនៅវៀតណាមក្នុងឱកាសឆ្នាំថ្មី - ảnh 1ក្រសួងការបរទេសជួបសំណេះសំណាលជាមួយស្ថាប័នតំណាង និងសារព័ត៌មានបរទេសប្រចាំនៅវៀតណាមក្នុងឱកាសឆ្នាំថ្មី។ រូបថត៖ ក្រសួងការបរទេស

នាថ្ងៃទី ២៩ មករា នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រសួងការបរទេសជាមួយស្ថាប័នតំណាងបរទេស និងទីភ្នាក់ងារសារព័ត៌មានបរទេសប្រចាំនៅវៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្ត្រីលោកស្រី Le Thi Thu Hang បានវាយតម្លៃថា ឆ្នាំនេះ បន្តជាឆ្នាំដ៏មមាញឹកនៃវិស័យកិច្ចការបរទេសវៀតណាម ហើយជាឆ្នាំកន្លឹះសម្រាប់វៀតណាមអនុវត្តន៍រាលគោលដៅកិច្ចការបរទេសនៃមហាសន្និបាតបក្សលើកទី១៣។ វៀតណាមមានគោលបំណងបន្តទទួលបានកិច្ចសហប្រតិបត្តិការយ៉ាងស្វាហាប់របស់ស្ថាប័នតំណាងបរទេស និងការិយាល័យសារព័ត៌មានបរទេសប្រចាំនៅវៀតណាមនាពេលខាងមុខ។

លោកស្រីអនុរដ្ឋមន្ត្រី Le Thi Thu Hang និងប្រតិភូបានផ្ញើសារអបអរសាទរដ៏ល្អប្រសើរបំផុត និងបង្ហាញពីក្ដីរំពឹងអំពីឆ្នាំ ២០២៤ ដែលពោរពេញទៅដោយកម្លាំងពលំ សន្តិភាព អភិវឌ្ឍន៍ វិបុលភាព សន្តិភាព ចំពោះប្រទេសនីមួយៗ និងពិភពលោកទាំងមូលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ