ក្រសួងការបរទេសនិងក្រសួងធនធាននិងបរិស្ថានវៀតណាមសហការគ្នា ហ្វឹងហាត់ការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥.០០០

(VOVWORLD) - នៅពិធីនេះ តំណាងស្ថាប័នចំនួន២២អង្គភាពបានទទួលផែនទីហើយ ចូលរួមកម្មវិធីហ្វឹកហាត់ ណែនាំពីការប្រើប្រាស់ផែនទីឌីជីថលក្នុងការងារ ព្រំដែន ក្រោយពីឯកសារគតិយុត្តទាំង២ស្ដីពីការកត់សម្គាល់លទ្ធផល ប្រមាណ៨៤%នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក វៀតណាម-កម្ពុជាចូលជាធរមាន។
ក្រសួងការបរទេសនិងក្រសួងធនធាននិងបរិស្ថានវៀតណាមសហការគ្នា ហ្វឹងហាត់ការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥.០០០ - ảnh 1 ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ qdnd.vn)

នាថ្ងៃទី១២ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសហការជាមួយគណៈកម្មាធិការដឹកនាំការងារបោះខ័ណ្ឌសីមាបង្គោល ព្រំដែននៃក្រសួងធនធាននិងបរិស្ថានបានរៀបចំពិធីប្រគល់-ទទួល និងហ្វឹក ហាត់ការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជាខ្នាត ១/២៥.០០០សម្រាប់ក្រសួងនិងស្ថាប័នមជ្ឈឹមនានា។

នៅពិធីនេះ តំណាងស្ថាប័នចំនួន២២អង្គភាពបានទទួលផែនទីហើយ ចូលរួមកម្មវិធីហ្វឹកហាត់ ណែនាំពីការប្រើប្រាស់ផែនទីឌីជីថលក្នុងការងារ ព្រំដែន ក្រោយពីឯកសារគតិយុត្តទាំង២ស្ដីពីការកត់សម្គាល់លទ្ធផល ប្រមាណ៨៤%នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជាចូលជាធរមាន។

គូសបញ្ជាក់ថា ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជាខ្នាត ១/២៥.០០០ ជាឯកសារ គតិយុត្ត-បច្ចេកទេសដែលបានបង្ហាញយ៉ាងគ្រប់ គ្រាន់នូវលទ្ធផលនៃការងារខ័ណ្ឌសីមាបោះបង្គោល ព្រំដែន គោកដែល ប្រទេសទាំងពីរវៀតណាមនិងកម្ពុជាសម្រេចបានរហូតមកដល់បច្ចុប្បន្ននេះ ព្រមទាំងជាចំណែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ចុះនាថ្ងៃទី៥ តុលា ឆ្នាំ២០១៩។

ផែនទីឋាន លេខាព្រំដែនគោកនេះ ត្រូវបានកសាងនិងបោះពុម្ភតាមបទដ្ឋានបច្ចេក ទេសផែនទីដ៏ខ្ពស់បំផុតលើពិភពលោកនាបច្ចុប្បន្ន ធានាភាពត្រឹម ត្រូវនិងសត្យានុម័ត ដោយវៀតណាមនិងកម្ពុជាបានឯកភាពគ្នាអញ្ជើញអ្នក ម៉ៅការអន្តរជាតិហើយចុះហត្ថលេខាលើកិច្ចសន្យាផលិតជាមួយក្រុមហ៊ុន Blom Infor របស់ដាណឺម៉ាក (សព្វថ្ងៃបានប្ដូរឈ្មោះជាក្រុមហ៊ុន NIRAS Mapping A/S)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ