ក្រសួងការបរទេសរុស្ស៊ី៖ មិនអាចបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិបានទេ

(VOVWORLD) - លោក Petr Ilyichev ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក V. Zelensky ឲ្យបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការ សហប្រជាជាតិ គឺត្រឹមតែសំដៅទាក់ទាញការយកចិត្តទុកដាក់ប៉ុណ្ណោះ។ 

កាលពីថ្ងៃទី៣០ ខែមិថុនា ក្រសួងការបរទេសរុស្ស៊ីបានលើកច្បាស់ថា មិនអាច បណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានទេ ក្នុងបរិបទ ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវឲ្យបណ្ដេញ រុស្ស៊ីចេញពីអង្គការនេះ។ លោក Petr Ilyichev ប្រធាននាយកដ្ឋានអង្គការអន្តរជាតិនៃ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែនលោក V. Zelensky ឲ្យបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ និងមហាសន្និបាតអង្គការ សហប្រជាជាតិ គឺត្រឹមតែសំដៅទាក់ទាញការយកចិត្តទុកដាក់ប៉ុណ្ណោះ។ លោកបានចង្អុលបង្ហាញថា "ជំពូកទី ២ នៃមាត្រាទី ៦ ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ទាក់ទង នឹងការសម្រេចចិត្តរបស់មហាសន្និបាតស្តីពីការបណ្ដេញចេញពីអង្គការសហប្រជា ជាតិ។ កិច្ចការនេះគួរតែធ្វើឡើងតាមអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ"។ ដូច្នេះ ដើម្បីបណ្ដេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសន្តិសុខ ត្រូវធ្វើវិសោធនកម្មធម្មនុញ្ញអង្គការសហប្រជាជាតិជាមុនសិន។ យោងតាមធម្មនុញ្ញអង្គ ការសហប្រជាជាតិ ធ្វើវិសោធនកម្មទាមទារឲ្យមានហត្ថលេខារបស់សមាជិកអចិន្ត្រៃយ៍ ទាំងអស់នៃក្រុមប្រឹក្សាសន្តិសុខ។ លើសពីនេះទៅទៀត រុស្ស៊ីមានសិទ្ធិវេតូចំពោះ សំណើនោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ