ក្រសួងការបរទេសរុស្ស៊ី៖ការវាយប្រហារដោយកាំភ្លើងធំនៅ Donetsk ជាសកម្មភាពបង្ករឿងហេតុដ៏ធ្ងន់ធ្ងរ
|
ការវាយប្រហារដោយកាំភ្លើងធំនៅ Donetsk ជាសកម្មភាពបង្ករឿងហេតុដ៏ធ្ងន់ធ្ងរ |
(VOV)_តាមទីភ្នាក់ងារសារព័ត៍មានReuters ថា៖ក្នុងសេចក្ដីប្រកាស១ នាថ្ងៃទី
២២ មករា ក្រសួងការបរទេសរុស្ស៊ីបានរិះគន់ការវាយប្រហារដោយកាំភ្លើងធំតម្រង់
ទៅលើមធ្យោបាយសាធារណះ បណ្ដាលអោយជនស៊ីវិលជាច្រើននាក់ត្រូវស្លាប់និង
រងរបួស នៅទីក្រុង Donetsk ភាគខាងកើតអ៊ុយក្រែន ហើយចាត់ទុកនេះគឺជាទង្វើ
បង្ករឿងហេតុយ៉ាងធ្ងន់ធ្ងរ។ ក្រសួងនេះបានសង្កត់ធ្ងន់ថា៖ យើងខ្ញុំចាត់ទុកនេះគឺ
ជាបទឧក្រិត១ប្រឆាំងនឹងមនុស្សលោក និងជាសកម្មភាពបង្ករឿងហេតុយ៉ាងខ្លាំង
ក្លា បំផ្លាញ់រាល់ការខំប្រឹងប្រែងស្វែងរកដំណោះស្រាយ១សំរាប់វិបត្តិនៅអ៊ុយក្រែន។
នាថ្ងៃនេះដែរ គ្រាប់កាំភ្លើងធំ១បានធ្លាក់ចុះទៅលើរថយន្តអគ្គីសនី១នៅវិថី Kuprin
សង្កាត់ Lenin ទីក្រុង Donetsk បណ្ដាលអោយមនុស្ស១៣នាក់ត្រូវស្លាប់ និង២០
នាក់ទៀតរងរបួសដែរ៕