ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព

(VOVWORLD) - គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២១ ដៃគូមួយ ចំនួនដូចជា ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី បានទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់ សាំងរបស់វៀតណាម ជាមួយនឹងបទដ្ឋានជាក់ស្ដែងមួយចំនួនអំពីប្រភេទវ៉ាក់សាំង។ 

ក្រសួងការបរទេសវៀតណាមកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ VTC News)
នៅថ្ងៃទី៩ ខែធ្នូ នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយសំណួរពាក់ព័ន្ធដល់ដំណើរការអនុវត្តលិខិតឆ្លងដែនសុខភាពរបស់វៀតណាម អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ក្រសួងការបរទេសកំពុងធ្វើការយ៉ាងសកម្មជាមួយដៃគូចំនួន៨០ អំពីការទទួលស្គាល់ទៅវិញទៅមកនូវលិខិតឆ្លងដែនសុខភាព។ គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២១ ដៃគូមួយ ចំនួនដូចជា ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី បានទទួលស្គាល់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំងរបស់ វៀតណាម ជាមួយនឹងបទដ្ឋានជាក់ស្ដែងមួយចំនួនអំពីប្រភេទវ៉ាក់សាំង។ ដៃគូខ្លះទៀត ក្នុងនោះមានប្រទេសសមាជិកអាស៊ាន សហភាពអឺរ៉ុប ចិន កូរ៉េខាងត្បូង កំពុងពិនិត្យមើលយ៉ាងសកម្ម ហើយរងចាំវៀតណាមចេញផ្សាយ ឧទ្ទេសនាមពីទម្រង់ ឯកសារនិងយន្តការបញ្ជាក់អេឡិចត្រូនិក។
ចំណែកឯវៀតណាមវិញ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ វៀតណាមក៏បាន ទទួលស្គាល់ជាបណ្ដោះអាសន្ននូវទម្រង់វិញ្ញាបនប័ត្រចាក់វ៉ាក់សាំង/ លិខិតឆ្លងដែន សុខភាពរបស់ប្រទេសនិងតំបន់ដែនដីចំនួន៧៨ ដែលត្រូវបានផ្ញើរទៅកាន់ក្រសួងការ បរទេស។ នេះជាមូលដ្ឋានដើម្បីឲ្យអ្នកមានលិខិតទាំងនេះ អាចប្រើប្រាស់នៅវៀត ណាម ហើយត្រូវបានកាត់បន្ថយពេលវេលាធ្វើចត្តាឡីស័កដោយប្រមូលផ្ដុំ ចុះនៅ ត្រឹម៧ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ