ក្រសួងការបរទេសវៀតណាមជូនពរស្ថានទូតកម្ពុជាក្នុងឱកាសបុណ្យជាតិ
|
ក្រសួងការបរទេសវៀតណាមជូនពរស្ថានទូតកម្ពុជាក្នុងឱកាសបុណ្យជាតិ (BNG) |
Vovworld-នាព្រឹកថ្ងៃទី៤វិច្ឆកា គណៈប្រតិភូដំណាងក្រសួងការបរទេសវៀត
ណាមដឹកនាំដោយអនុរដ្ឋមន្ត្រីលោក Pham Quang Vinh បានទៅជូនពរស្ថានទូត
កម្ពុជាប្រចាំនៅវៀតណាមក្នុងឱកាសទិវាបុណ្យជាតិលើកទី៦១នៃព្រះរាជាណា
ចក្រកម្ពុជា(ទី៩វិច្ឆកា)។ នៅទីនេះអនុរដ្ឋមន្ត្រី Pham Quang Vinh បានសម្ដែងក្តី
សប្បាយរីករាយអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការលើ
គ្រប់វិស័យរវាងវៀតណាមនិងកម្ពុជានាពេលកន្លងមកនិងជឿជាក់ទំនាក់ទំនង
ជិតខាងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តបានពង្រឹងនិងអភិវឌ្ឍន៍ដើម្បីផល
ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅវៀត
ណាមលោកហ៊ុលផានីជឿជាក់ថា នាពេលខាងមុខទំនាក់ទំនងនៃប្រទេសទាំងពីរ
កាន់តែបានពង្រឹងនិងពង្រីកដ៏ចីរភាព៕