ក្រសួងការបរទេសវៀតណាមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលត្រូវរងការបោកប្រាស់ធ្វើពលកម្មខុសច្បាប់នៅកម្ពុជា
(VOVWORLD) - ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាម ប្រចាំនៅកម្ពុជាបាន សម្របសម្រួលជាមួយអាជ្ញាធរក្នុងប្រទេស និងកម្ពុជា ដើម្បីនាំពលរដ្ឋជាង ៦០០នាក់ ដែលត្រូវរងការបោកប្រាស់ ធ្វើពលកម្មខុសច្បាប់ ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។
រថយន្តរបស់កងកម្លាំងមុខងារកម្ពុជា ដឹកជនជាតិវៀតណាម ២៦ នាក់ជូនភាគីវៀតណាមវិញ |
នារយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដោយបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងការបរទេស ស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជាបានបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមូលដ្ឋាននៅប្រទេសសាមីក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលត្រូវគេបោកប្រាស់ធ្វើពលកម្មខុសច្បាប់នៅកម្ពុជា។ ជាលទ្ធផល កាលពីថ្ងៃទី២៦ ខែសីហា ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ បានសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជា ជួយសង្គ្រោះពលករវៀតណាមចំនួន ៦៣ នាក់។ នារសៀលថ្ងៃទី ២៩ សីហា ស្ថានអគ្គកុងស៊ុលបានសម្របសម្រួលជាមួយប៉ុស្តិ៍ការពារព្រំដែន Ha Tien ខេត្ត Kien Giang ដើម្បីនាំប្រជាជនទាំងអស់នេះវិលត្រឡប់មកប្រទេសវិញ។ នាថ្ងៃទី ១ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងភ្នំពេញបានរៀបចំធ្វើមាតុភូមិនិវត្តន៍ចំពោះប្រជាពលរដ្ឋចំនួន ២៦ នាក់ តាមច្រកទ្វារព្រំដែន Tinh Bien ខេត្ត An Giang។ ដូច្នេះហើយ រហូតមកដល់ពេលនេះ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាម ប្រចាំនៅកម្ពុជាបាន សម្របសម្រួលជាមួយអាជ្ញាធរក្នុងប្រទេស និងកម្ពុជា ដើម្បីនាំពលរដ្ឋជាង ៦០០នាក់ ដែលត្រូវរងការបោកប្រាស់ ធ្វើពលកម្មខុសច្បាប់ ឲ្យវិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។ ក្រសួងការបរទេស និងស្ថាប័នតំណាងវៀតណាមប្រចាំនៅកម្ពុជា បន្តតាមដានយ៉ាងដិតដល់នូវស្ថានភាពពលករវៀតណាមនៅកម្ពុជា ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរក្នុងស្រុក និងប្រទេសសាមី ដើម្បីទទួលព័ត៌មានឲ្យបានឆាប់រហ័ស ជួយសង្គ្រោះ អនុវត្តវិធានការគាំពារប្រជាពលរដ្ឋ និងនាំជនរងគ្រោះវិលត្រឡប់មកមាតុប្រទេសវិញ។ ក្នុងករណីត្រូវការជំនួយ ប្រជាពលរដ្ឋវៀតណាមគួរទាក់ទងទៅលេខទូរស័ព្ទរបស់ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា៖ + 855-974056789; ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំក្រុងព្រះសីហនុ៖ +855-97933999 ឬលេខទូរសព្ទគាំពារប្រជាពលរដ្ឋ +84-981 84 84 84៕