ក្រសួងការបរទេសវៀតណាមទទួលរៀបចំជំនួបកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ

(VOVWORLD) -  នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នាថ្ងៃទី ១១ ខែកុម្ភៈបានប្រគល់ឲ្យក្រសួងការបរទេសវៀតណាមទទួលរៀបចំ និងសម្របសម្រួលជាមួយក្រសួង ស្ថាប័ននានា ដើម្បីរៀបចំឲ្យបានល្អនូវជំនួបកំពូលអាមេរិក - កូរ៉េខាងជើងលើកទី ២ នៅទីក្រុងហាណូយ។ ម្យ៉ាងវិញទៀត លោកនាយករដ្ឋមន្ត្រីបានស្នើ ឱ្យក្រសួងការបរទេស អនុវត្តល្អនូវភារកិច្ច កិច្ចការបរទេសនិងការធ្វើសមាហរណកម្មសម្រាប់ឆ្នាំ២០១៩។

ក្រសួងការបរទេសវៀតណាមទទួលរៀបចំជំនួបកំពូលអាមេរិក - កូរ៉េខាងជើងនៅទីក្រុងហាណូយ - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានណែនាំឲ្យក្រសួងការបរទេសត្រៀមរៀបចំនិងសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីរៀបចំយ៉ាងល្អនូវជំនួបកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នៅទីក្រុងហាណូយ ( រូបថត: Chinhphu.vn)

ក្រសួងការបរទេសវៀតណាមក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយចែងថា ទទួលតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោក Ri Yong Ho ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងជើង ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី១៤ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រធានាធិបតីអាមេរិក លោក Donald Trump ទើបបានប្រកាសថា លោកនឹងជួបសន្ទនាជាមួយថ្នាក់នាំកូរ៉េខាងជើង លោក Kim Jong Un នៅទីក្រុងហាណូយ ក្នុងអំឡុងពេលថ្ងៃទី២៧និងទី២៨ខែកុម្ភៈ។

មុននេះ នាថ្ងៃទី៦ខែកុម្ភៈ អញ្ជើញឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្តីពីការធ្វើអត្ថា ធិប្បាយរបស់វៀតណាមចំពោះសុន្ទរកថា របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ក្នុងសារសហព័ន្ធ ទាក់ទងនឹងជំនួបកំពូលរវាងសហរដ្ឋ អាមេរិកនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ គ្រោងនឹងប្រារព្ធ នៅប្រទេសវៀតណាម ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា វៀតណាមស្វាគមន៍កិច្ចប្រជុំកំពូលលើកទី២ រវាងអាមេរិកនិងកូរ៉េខាងជើង។ វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះជំនួបដែលសំដៅរក្សាសន្តិភាព សន្តិសុខនិងស្ថិរភាពនៅឧបទ្វីបកូរ៉េផងដែរ។

វៀតណាមត្រៀមជាស្រេច ចូលរួមវិភាគទានប្រកបដោយភាពវិជ្ជមាន រួមទាំងសហ ការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងទទួលបានជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ