ក្រសួងការបរទេសវៀតណាមបដិសេធលើទស្សនៈយល់ច្រឡំរបស់អង្គការលើកលែងទោសអន្តរជាតិ

(VOVWORLD) - វៀតណាមស្វាគមន៍និងបង្កលក្ខណះអំណោយផលសម្រាប់សហគ្រាសបរទេសបង្កើនការវិនិយោគនិងសហប្រតិបត្តិការធុរកិច្ចនៅវៀតណាមលើគ្រប់វិស័យដែលសមស្របជាមួយនឹងទិសដៅអាទិភាពអភិវឌ្ឍន៍របស់វៀតណាម។
ក្រសួងការបរទេសវៀតណាមបដិសេធលើទស្សនៈយល់ច្រឡំរបស់អង្គការលើកលែងទោសអន្តរជាតិ - ảnh 1 អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

ក្នុងសន្និសីទកាសែតជាប្រចាំ ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ៣ ធ្នូ នៅទីក្រុងហាណូយ ធ្វើការអត្ថាធិប្បាយ លើរបាយការណ៍ថ្មីៗបំផុត របស់អង្គ ការលើកលែងទោសអន្តរជាតិ ដោយបានលើកឡើងថា បណ្តាញសង្គមដូចជា ហ្វេសប៊ុក បានក្លាយជាឧបករ ណ៍ ក្នុងការបង្ក្រាបសេរីភាពក្នុងការបញ្ចេញមតិនិងសារព័ត៌មាននៅវៀត ណាម អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Le Thi Thu Hang បានថ្លែងថា ក្រសួងការបរទេសវៀតណាម បានបដិសេធទាំងសុ្រងនូវព័ត៌មានដែលអង្គការលើកលែងទោសអន្តរជាតិលើកឡើង។ វៀតណាមស្វាគមន៍និងបង្កលក្ខណះអំណោយផលសម្រាប់សហគ្រាសបរទេសបង្កើនការវិនិយោគនិងសហប្រតិបត្តិការធុរកិច្ចនៅវៀតណាមលើគ្រប់វិស័យដែលសមស្របជាមួយនឹងទិសដៅអាទិភាពអភិវឌ្ឍន៍របស់វៀតណាម ដែលក្នុងនោះ មានជំនួយខាងបច្ចេកវិទ្យាព័ត៌មាន ដោយឈរលើមូលដ្ឋាននៃការគោរពតាមច្បាប់របស់វៀតណាមទៀតសោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ